adverise with khmeread F8ca3673 0168 4136 8bde 8677a1868ecd

អាវុធហត្ថ​ខណ្ឌមានជ័យ ឃាត់ខ្លួន​ជនសង្ស័យ​ពីរ​នាក់ ពាក់ព័ន្ធ​គ្រឿងញៀន​

    ភ្នំពេញ ៖ កម្លាំង​កងរាជអាវុធហត្ថ​ខណ្ឌមានជ័យ បាន​បង្ក្រាប​ករណី​រក្សា​ទុក និង​ប្រើប្រាស់​នូវ​សារធាតុ​ញៀន ខណៈពេល​កំពុង​ចេញ​ល្បាត ស្ថិតនៅ​ចំណុច ផ្លូវ​វេ​ង​ស្រេង ក្បែរ​រោងចក្រ​អ៊ី​ខាង ភូមិ​ដំណាក់​ធំ​បី សង្កាត់​ស្ទឹង មានជ័យ ខណ្ឌមានជ័យ ​វេលា​ម៉ោង១១ និង​៤៥​នាទី​យប់ ថ្ងៃទី​២៨ ខែឧសភា ឆ្នាំ​២០១៦។​

    មន្ត្រី​អាវុធហត្ថ​បានឱ្យដឹងថា កម្លាំង​អាវុធហត្ថ​បានធ្វើការ​ឃាត់ខ្លួន​បាន ជនសង្ស័យ​ចំនួន​ពីរ​នាក់ ក្នុងនោះ​មានឈ្មោះ ១. ផល ភារ​ម្យ ភេទ​ប្រុស អាយុ​២៥​ឆ្នាំ រស់នៅ​ក្រុង​តាខ្មៅ ខេត្តកណ្ដាល​និង​២. ង៉ែត សុ​ផានិត ភេទ​ប្រុស អាយុ ២៦​ឆ្នាំ មុខរប​ជា​សិស្ស ស្នាក់នៅ ភូមិ​ស្លែង​រលើង សង្កាត់​ទឹកថ្លា ខណ្ឌ​សែន​សុខ រាជធានី​ភ្នំពេញ​។​

    វត្ថុតាង​ចាប់យក​រួម ​៖ ១.ម្សៅ​ក្រាម​ពណ៌​ស​ថ្លា ០១ ​កញ្ចប់​, ២.ទូរស័ព្ទ​ចំនួន ០២​ គ្រឿង​, ៣.នាឡិការ​ចំនួន ០១​គ្រឿង​ និង​៤.ម៉ូតូ​ចំនួន ០២​គ្រឿង​។​

    បច្ចុប្បន្ន​ជនសង្ស័យ និងវត្ថុតាង​ខាងលើ​ត្រូវ​កម្លាំង​អាវុធហត្ថ​ខណ្ឌមានជ័យ បញ្ជូនទៅ​កងរាជអាវុធហត្ថ​រាជធានី ដើម្បី​កសាង​សំណុំរឿង ចាត់ការ​បន្ត​តាម​នីតិវិធី៕

adverise with khmeread

អ្នកនឹងចូលចិត្ត

មតិយោបល់