4dbe69c8 5098 4a50 9083 43f40ea9e961

កុមារី​អាយុ​១៣​ឆ្នាំ​លង់ទឹក​ស្រះ​ស្លាប់​

    កណ្តាល ៖ កុមារី​អាយុ​១៣​ឆ្នាំ​ជួប​គ្រោះថ្នាក់​លង់ទឹក​ស្រះ​ស្លាប់​នា​ថ្ងៃទី​២៩​ ឧសភា ​ឆ្នាំ​២០១៦ វេលា​ម៉ោង​១១​ និង​៥០​នាទី នៅ​ចំណុច​ស្រះ​ទឹក​ក្រោយ​ភូមិ​អំពិល​ទឹក ឃុំ​កំពង់​ភ្នំស្រុក​លើកដែក ខេត្តកណ្ដាល​។​

    ប៉ូលិស​និយាយថា ជនរងគ្រោះ​ឈ្មោះ ​ផេ​ន មុន្នី​រចនា ភេទ​ស្រី ​អាយុ​១៣​ឆ្នាំ ជាតិខ្មែរ មុខរបរ​សិស្ស​ថ្នាក់​ទី​ ៧.c មាន​ទីលំនៅៗ​ភូមិ​ឃុំ​កើតហេតុ​ខាងលើ ឪពុកឈ្មោះ​ ផូ​ សំ​ផេ​ន​ អាយុ៣៥​ឆ្នាំ​ មុខរបរ​កសិករ​មាន​ទី​លំនៅៗ ភូមិ​អំពិល​ទឹក ឃុំ​កំពង់​ភ្នំ ស្រុកលើ​ដែក ខេត្តកណ្តាល និង​ម្ដាយ​ឈ្មោះ​ សៀង សុផាន ​អាយុ​៣២​ឆ្នាំ មុខរបរកសិករ​មាន​ទីលំនៅៗ ភូមិ​ឃុំ​ជាមួយគ្នា។​

    ប៉ូលិស​បន្តថា នៅ​ថ្ងៃកើតហេតុ​ជនរងគ្រោះ​និង​មិត្ត​ភ័​ក្រ​២​នាក់​បាននាំគ្នា​ទៅ​ចាប់​ត្រី ជាមួយ​ចាស់ៗ នៅ​ស្រះ​ក្រោយ​ភូមិ ពេល​ចាប់​ត្រី​ហើយក៏​នាំគ្នា​ទៅ​លាងខ្លួន​នៅ​ស្រះ​មួយ​ផ្សេងទៀត​ដែលមាន ចម្ងាយ​ប្រហែល​១០០ ម៉ែត្រ​ពី​កន្លែង​ចាប់​ត្រី។​

    ពេល​កំពុង​លាងខ្លួន​ស្រាប់តែ​ជនរងគ្រោះ រអិល​ជើង​ធ្លាក់ចូល​ទៅក្នុង​ទឹក​ជ្រៅ​ជាមួយ​មិត្ត​ភ័ក្ត្រ​ម្នាក់ទៀត​តែ​ពេលនោះ​មិត្ត​ភ័ក្ត្រ ក៏បាន​ស្រវា​ចាប់បាន​ដើម​បន្លា​សង្គ្រាម​ជាប់ តែ​កុមារី​រងគ្រោះ​តោង មិនបាន​ក៏​លិច​ចូលទៅក្នុង​ទឹក​បាត់ទៅ​។​


 

អ្នកនឹងចូលចិត្ត

មតិយោបល់