adverise with khmeread B

មាន​បញ្ហា​មុខ​ឡើង​ក្រហម​មែន​ទេ​? អាន​អត្ថបទ​នេះ​

    ​ស្ត្រី​គ្រប់រូប​តែង​សុបិន​ចង់បាន​ស្បែ​កមាន​សុខភាព​ល្អ​និង​ទន់​ស្អាត​។ ជាការ​ពិត មុខ​ឡើង​ក្រហម​គឺជា​បញ្ហា​មួយ ដែល​ធ្វើឱ្យប៉ះពាល់​ដល់​ទំនុកចិត្ត និង​ភាពជឿជាក់​ផ្ទាល់ខ្លួន​។​

​    ​ទោះយ៉ាងណា បញ្ហា​បង្ក​ឱ្យ​មុខ​ឡើង​ក្រហម​នៅតែ​មិនទាន់​ដឹង​ច្បាស់​នៅឡើយ​ទេ​។ គេ​សន្ម​ត់​ថា​បញ្ហា​នេះ​អាច​បណ្ដាលមកពី​ហ្សែ​ន​និង​ការតភ្ជាប់​ជាលិកា​ខ្សោយ​ពេក ប៉ុន្ដែ​វា​ក៏​អាច​កើតឡើង​ដោយសារ​កត្តា​ខាងក្នុង​និង​ខាងក្រៅ​ដូចជា ស្ត្រេ​ស៍​, ការ​ប៉ះ​កាំរស្មី UV, សេព​គ្រឿង​ស្រវឹង​, កាហ្វេ​អ៊ី​ន និង​អតុល្យភាព​អ័រម៉ូន​ផងដែរ​។​

​    ​ប៉ុន្ដែ​សំណាងល្អ មាន​គ្រឿងផ្សំ​ទាំងនេះ លោកអ្នក​នឹង​អស់​បារម្ភ​រឿង​មុខ​ឡើង​ក្រហម​ទៀតហើយ​។​

​    ​១. បន្ទាល​កន្ទុយក្រពើ​
​    ​កាត់​បន្ទាល​កន្ទុយក្រពើ​ទុក​ក្នុង​ទូទឹកកក​រយៈពេល​ពីរ​បី​ថ្ងៃ​សិន​។ មុនពេល​គេង យក​ផ្នែក​អន្ធិល​របស់​វា​មក​បិត​ស្បែ​កមុខ ប៉ុន្ដែ​មុននឹង​បិត លោកអ្នក​ត្រូវ​លុបមុខ​ជាមួយ​ទឹកតែ​ខ្មៅ ឬ​តែ​បៃតង​ជាមុនសិន​។ ធ្វើបែបនេះ​រាល់ថ្ងៃ​រយៈពេល​ពីរ​សប្ដាហ៍​។​

​    ​២. ជីរវ៉ាន់ស៊ុយ​
​    ​នេះ​ជា​រូបមន្ត​ដែលមាន​សក្ដានុពល​បំផុត​ដែល​ដូនតា​របស់​យើង​ប្រើប្រាស់​ប្រចាំថ្ងៃ​។ ចាប់យក​ស្លឹក​ជីរវ៉ាន់ស៊ុយ​មួយ​ក្ដាប់​តូច​និង​ដាក់​វា​ចូលទៅក្នុង​ទឹក​ពុះ ១០០ មិ​លី្ល​លីត្រ​។ គ្រប​ចោល​រយៈពេល​កន្លះ​ម៉ោង​។​

​    ​បន្ទាប់​មកចាក់​ទឹកដោះ​គោ​ឆៅ ៥០ មិ​លី្ល​លីត្រ ហើយ​ដាក់​កូន​សន្សែ​ង​សើម​តូច​មួយ​ចូលទៅក្នុង​ទឹក​នេះ រួច​ប៉ាត​លើ​ផ្ទៃមុខ​ថ្នមៗ​រយៈពេល ២០ នាទី​។ ធ្វើបែបនេះ​រយៈពេល ២០ ថ្ងៃ​៕

adverise with khmeread
ប្រភព៖ goodmorningcenter

អ្នកនឹងចូលចិត្ត

មតិយោបល់