adverise with khmeread Stevejobsiphone

តើ​អក្សរ "i" នៅលើ​ទូរស័ព្ទដៃ iPhone តំណាងឱ្យ​អ្វី​?

    ​វា​ប្រហែល​ក្លាយជា​រឿង​មួយ​ដែល​សំខាន់បំផុត​ក្នុង​ពិភពលោក ប៉ុន្ដែ​គ្មាន​នរណាម្នាក់​ដឹងថា​វា​មានន័យ​ដូចម្ដេច​នោះទេ​។​

​    ​អក្សរ "i" នៅ​ដើម​គេ​នៃ​ទូរស័ព្ទ iPhone គឺជា​តំណាងឱ្យ​មុខងារ​ពិសេស​របស់​ទូរស័ព្ទ​។ អក្សរ i គឺ​ភាគច្រើន​សំដៅលើ "internet" ទោះយ៉ាងណា ក៏មាន​ការអះអាង​ផ្សេងទៀត​ដែរ​អំពី​អក្សរ i នេះ​។​

​    ​អក្សរ "i" ត្រូវបាន​បង្កើត​ឡើងជា​មួយ​នឹង​កុំព្យូទ័រ iMac​។ ឈ្មោះ​នេះ​ត្រូវបាន​ប្រើប្រាស់​ក្នុង​ឆ្នាំ ១៩៩៨ ជាការ​សម្គាល់​នៃ​ការចាប់ផ្ដើម​ក្រុមហ៊ុន Apple សម័យ​ទំនើប​។​

​    ​ពេល​ណែនាំ​កុំព្យូទ័រ​នោះ លោក Steve Jobs បាន​និយាយ​នៅពេល​ធ្វើ​បទ​បង្ហាញ​កុំព្យូទ័រ iMac ថា កុំព្យូទ័រ​មាន​គោលដៅ​ផ្តោតលើ "​ការដណ្តើម​ចំណាត់ថ្នាក់​លេខ ១ ពី​អ្នកប្រើប្រាស់ ដែល​និយាយថា​ពួកគេ​ចង់​ប្រើ​កុំព្យូទ័រ​សម្រាប់ internet"​។​

​    ​លោក​បន្តទៀតថា "​បើទោះជា​វា​មិន​ដូច​ទៅនឹង​ឈ្មោះ​កុំព្យូទ័រ Macintosh ប៉ុន្ដែ​យើង​បាន​កំពុង​ផ្ដោតលើ​ចំនួន​អ្នកប្រើប្រាស់​ដែល​ប្រាប់​យើង​ថា ពួកគេ​ចង់បាន​កុំព្យូទ័រ​មួយ ដែល​អាច​លេង​អ៊ី​ន​ធឺ​ណេ​ត​បាន សាមញ្ញ​និង​រហ័ស​។ ហើយ​នេះ​គឺជា​ផលិតផល​ដែល​យើង​បាន​ផ្ដោតលើ​"​។​

​    ​លោក​និយាយថា ប៉ុន្ដែ​វា​មានន័យ​ច្រើន​ទៀត​សម្រាប់​តួអក្សរ "i" នេះ​។ អំឡុងពេល​បង្ហាញ​ផលិតផល គាត់​បានបង្ហាញ​នៅលើ​ការ​ស្លាយ​មួយ​ជាមួយនឹង​ពាក្យ​ខុសៗ​គ្នា​នៃ​អក្សរ i គឺ internet, individual, instruct, inform និង inspire​។​

​    ​លោក​ក៏បាន​និយាយទៀតថា "​អក្សរ i គឺមាន​អត្ថន័យ​ផ្សេងទៀត​សម្រាប់​ពួកយើង​។ យើង​គឺជា​ក្រុមហ៊ុន​កុំព្យូទ័រ ហើយ​បើទោះជា​ផលិតផល​ត្រូវបាន​បង្កើតឡើង​សម្រាប់​បណ្ដាញ Network វា​គឺ​នៅតែ​ជា​ផលិតផល​ស្រស់ស្អាត​ដាច់​គេ​ផ្អែកលើ​លក្ខណៈសម្បត្តិ​ពិសេស​នៃ​អក្សរ i ដែល​រៀបរាប់​។ យើង​ក៏បាន​ផ្ដោត​វា​សម្រាប់​វិស័យ​អប់រំ​ផងដែរ​។ ពួកគេ​ចង់​ទិញ​របស់​ទាំងនេះ ហើយ​វា​គឺ​ល្អ​បំផុត​សម្រាប់​ការបង្រៀន​"៕

ប្រភព៖ Independent

adverise with khmeread

អ្នកនឹងចូលចិត្ត

មតិយោបល់