adverise with khmeread Facebook awesome features that you dont use

Facebook មាន​មុខងារ​ពិសេស​ឡូយ​ចំនួន ៧ ដែល​អ្នក​មិនដែល​ប្រើ​ក្នុង​ជីវិត​ប្រចាំថ្ងៃ​

​    ​បណ្ដាញ​សង្គម Facebook គឺ​ដូចជា​កាហ្វេ​ពេលព្រឹក​សម្រាប់​ពួកយើង​អ៊ីចឹង​។ យើង​ក្រោក​ឡើង​ជាមួយនឹង​មេដៃ​មួយ​នៅលើ​អេក្រង់​ទូរស័ព្ទដៃ​របស់​យើង និង​ចាប់ផ្ដើម​អូស​មើល​ព្រឹត្តិការណ៍​ថ្មីៗ មុនពេល​ចេញទៅ​ទទួល​ក្រៅ​ផ្ទះ​។​

​    ​គ្នា​យើង​មួយចំនួន​អួតថា​ខ្លួន​ចេះ​ប្រើ Facebook និង​មុខងារ​របស់​វាស​ព្វ​អស់រលីង​។ ប៉ុន្តែ នៅលើ Facebook នៅមាន​មុខងារ​មួយចំនួនទៀត ដែល​យើង​មិនដែល​ដឹង​ឬក៏​មិនមាន​អារម្មណ៍​ប្រើ​វា​សោះ​។ មុខងារ​ទាំងនោះ​គឺ​ល្អ និង​ធ្វើឱ្យ​ជីវិត Facebook របស់​អ្នក​កាន់តែ​រលូន​។ តោះ​មើល​មុខងារ​ទាំងនោះ​គឺជា​អ្វី​។​

​    ​១. ស្វែងរក​មិត្តភក្ដិ​នៅក្នុង​តំបន់​របស់​អ្នក​
​    ​Facebook ផ្ដល់​អ្នក​នូវ​មុខងារ​មួយ ដែល​ជួយ​ក្នុងការ​ស្វែងរក​មិត្តភក្តិ​របស់​អ្នក​នៅក្នុង​ទីតាំង​ដែល​អ្នក​កំពុង​ឈរ​។ វា​មាន​ប្រយោជន៍​ណាស់ នៅពេល​អ្នក​ទៅ​កន្លែង​ថ្មី ហើយ​ចង់​ចេញ​ក្រៅ​ជាមួយ​ពួកគេ​។ រឿង​សំខាន់​តែមួយគត់​គឺ​អ្នកនឹង​ត្រូវ​បើកមុខ​ងារ​ប្រវត្តិ​ទីតាំង (Location History) នៅលើ​ទូរស័ព្ទ​អ្នក ដើម្បីឱ្យ Facebook កត់ត្រា​ទីតាំង​របស់​អ្នក​។​

​    ​២. ស្វែងរក​ទីកន្លែង​ដែល​នៅ​ជិត​អ្នក​
​    ​អ្នក​អាច​ស្វែងរក​ភោជនីយដ្ឋាន សណ្ឋាគារ ក្លឹប​រាត្រី និង​សារមន្ទី​ជាមួយនឹង​កម្មវិធី Facebook ដោយ​ប្រើ​នូវ​មុខងារ Nearby Places​។​

​    ​៣. រក្សា​លីង​សម្រាប់​ទុក​មើល​ថ្ងៃក្រោយ​
​    ​ប្រសិនបើ​អ្នក​អូស​លេង Facebook ឃើញ​អត្ថបទ​ល្អ​ហើយ អ្នក​ចង់​រក្សា​វា​ទុក​គ្រាន់តែ​ចុច​លើស​ញ្ញា​ព្រួញ​នៅ​ខាងស្ដាំ​ដៃ​លើ​ផុស​នោះ អ្នកនឹង​ឃើញ​មាន​ពាក្យ Save Link​។​

​    ​៤. មុខងារ On this day feature
​    ​អ្នក​ប្រហែល​បាន​គិតថា​មុខងារ​នេះ​ឥតប្រយោជន៍ ប៉ុន្ដែ​ពេលខ្លះ​វា​បានធ្វើឱ្យ​យើង​នឹក​ដល់​រឿង​អតីត​ដែល​សប្បាយៗ​។ Facebook តាមដាន Profile របស់​អ្នក និង​បង្ហាញ​នូវ​រូបភាព​អនុស្សាវរីយ៍​ដែល​បាន​កើតឡើង​ក្នុង​ថ្ងៃ​ពិសេស​របស់​អ្នក​។​

​    ​៥. មើលថា​តើ​អ្វី​កំពុង​ពេញនិយម​
​    ​Facebook បានចេញ​និន្នាការ​អំពី​ប្រធានបទ​នានា និង​អ្វីដែល​មិត្ត​លើ Facebook កំពុង​ចាប់អារម្មណ៍​។ ប្រធានបទ​ពេញនិយម​គឺ​ទាក់ទង​ទៅនឹង​អ្វីដែល​អ្នក​បាន​ចុច Like និង Share ច្រើនជាងគេ​។ ហើយ​វា​នឹង​ចេញ​ប្រធានបទ​ទាំងនោះ​នៅ​ខាងស្ដាំ​ដៃ​លើ​នៃ​ព្រឹត្តិការណ៍​ថ្មី​។ សម្រាប់​កម្មវិធី​នៅលើ​ទូរស័ព្ទ អ្នក​ត្រូវ​បើក​កម្មវិធី Trending app​។​

​    ​៦. Activity Log
​    ​មុខងារ​នេះ​វា​នឹង​បង្ហាញ​ពី​ប្រវត្តិ​នានា​ដែល​អ្នក​បាន​លេង​នៅលើ Facebook ដូចជា​ចុច​ឡែក ស៊ែរ និង​ផុស​ជាដើម​។​

​    ​៧. រូបភាព​សម្រាប់​ដាក់​នៅ​លើ Profile របស់​យើង​អាចដាក់​សញ្ញា​អារម្មណ៍ (Emoticon) បាន​
​    ​មុខងារ​នេះ​អ្នកខ្លះ​មិនបាន​ចាប់អារម្មណ៍​ទេ ប៉ុន្ដែ​អ្នក​គួរ​សាកល្បង​ពី​ឥឡូវនេះ​ទៅ​៕

adverise with khmeread
ប្រភព៖ Fossbytes

អ្នកនឹងចូលចិត្ត

មតិយោបល់