adverise with khmeread 1

មិនគួរ​ឱ្យ​ជឿ​! អ្នកជំនាញ​និយាយថា លេបថ្នាំ​អា​ស្ពៀ​រី​ន​រាល់ថ្ងៃ​ត្រូវ​តាម​ក្បួនខ្នាត​អាច​សង្គ្រោះ​ជីវិត​មនុស្ស​ពី​ជំងឺ​ជាច្រើន​មុខ​

​    ​**​ថ្នាំ​អា​ស្ពៀ​រី​ន​ល្អ​សម្រាប់​...
​    ​
​    ​១. បំបាត់​ឈឺក្បាល​ប្រកាំង​
​    ​វេជ្ជបណ្ឌិត Laura Corr និយាយថា លេបថ្នាំ​អា​ស្ពៀ​រី​ន ៣០០mg (​មិ​ល្លី​ក្រាម​) រាល់ថ្ងៃ​អាចជួយ​កាត់បន្ថយ​ឬ​បំបាត់​រោគសញ្ញា​ឈឺក្បាល​ប្រកាំង​។ វេជ្ជបណ្ឌិត​រូបនេះ​ណែនាំ​ឱ្យ​លេប​ខ្ទង់ ៣០០ ទៅ ៩០០ mg ក្នុង​មួយថ្ងៃ តែ​កុំ​ឱ្យលើស ៤g (​ក្រាម​) ក្នុង​មួយថ្ងៃ​។ 

​    ​២. បញ្ចៀស​ជំងឺ​គាំងបេះដូង​
​    ​ទស្សនា​វ​ដ្តី Guidance របស់​អាមេរិក​ចេញផ្សាយ​ខែមេសា​ឆ្នាំនេះ​បាន​និយាយថា មនុស្ស​វ័យ ៥០ ទៅ ៥៩ ឆ្នាំ​ដែល​ប្រឈម​ហានិភ័យ​នៃ​ជំងឺ​គាំងបេះដូង​គួរ​លេបថ្នាំ​អា​ស្ពៀ​រី​ន​ក្នុង​បរិមាណ​ទាប​រាល់ថ្ងៃ​ដើម្បី​ការពារ​ជំងឺ​នេះ​។ មនុស្ស​វ័យ​ខ្ទង់​អាយុ​នេះ​គួរ​លេប ៧៥mg រាល់ថ្ងៃ​។ 

​    ​៣. ការពារ​ប្រឆាំង​ជំងឺមហារីក​
​    ​ការសិក្សា​ដោយ​អ្នកជំនាញ​នៅ​អាមេរិក និង​អឺរ៉ុប​រកឃើញថា លេប​អា​ស្ពៀ​រី​ន​រាល់ថ្ងៃ​រយៈពេល ១០ ឆ្នាំ​អាច​កាត់បន្ថយ​ហានិភ័យ​ក្នុង​ការកើត​ជំងឺមហារីក​គ្រប់មុខ​។ បរិមាណ​ដែល​ត្រូវ​លេប​គឺ ៧៥mg ក្នុង​មួយថ្ងៃ​។ 

​    ​៤. ការបន្ថយ​ហានិភ័យ​ក្នុង​ការកើត​ជំងឺស្ត្រូក​កម្រិត​ទាប (​ដាច់​សរសៃឈាម​ក្នុង​ខួរក្បាល​)
​    ​លោក Birdi អ្នកជំនាញ​វះកាត់​បេះដូង​នៅ​មន្ទីរពេទ្យ Basildon និង​មន្ទីរពេទ្យ Thurrock University Hospital បាន​និយាយថា "​អ្នកជំងឺ​ច្រើន​នាក់​បាន​លេបថ្នាំ​អា​ស្ពៀ​រី​ន​ជាប្រចាំ​ដើម្បី​ទប់ស្កាត់​ការកើតឡើង​ជំងឺស្ត្រូក​ឡើងវិញ ឬ​ស្ត្រូ​ក​កម្រិត​ទាប​។ ថ្នាំ​អា​ស្ពៀ​រី​ន​ទប់ស្កាត់​កំណក​ឈាម​ក្នុង​សរសៃឈាម​ខួរក្បាល​"​។ 

​    ​លោក​និយាយថា លេបថ្នាំ​អា​ស្ពៀ​រី​ន​មួយ​ដូ​ស (៣​គ្រាប់​ក្នុង​មួយថ្ងៃ​) គួប​ជាមួយ​ថ្នាំ Clopidogrel (​ប្រឆាំង​ឈាមកក​ក្នុង​សរសៃឈាម​) នឹង​រឹត​តែមាន​ប្រសិទ្ធភាព​។ 

​    ​៥. ទប់ស្កាត់​ការ​រលូត​កូន​
​    ​ការសិក្សា​ជាច្រើន​លើកឡើងថា ការ​លេបថ្នាំ​អា​ស្ពៀ​រី​ន​មួយ​ដូ​ស​រាល់ថ្ងៃ (៣ គ្រាប់​ក្នុង​មួយថ្ងៃ​) អាច​បន្ថយ​ហានិភ័យ​នៃ​ការ​រលូត​កូន​បាន​។ 

​    ​**​ថ្នាំ​អា​ស្ពៀ​រី​ន​មិនល្អ​សម្រាប់​...
​    ​១. អ្នកជំងឺ​ឈាម​ក្រ​កក និង​កុមារ​អាយុ ១៦ ចុះក្រោម​
​    ​២. អ្នកមាន​បញ្ហា​កន្ត្រាក់​ថត​បេះដូង​ញឹកញាប់​
​    ​៣. អ្នក​ដែលមាន​ឈាមកក​ជ្រៅ​ក្នុង​សរសៃឈាម​៕

ប្រភព៖ Dailymail

adverise with khmeread

អ្នកនឹងចូលចិត្ត

មតិយោបល់