adverise with khmeread Yogurt

អត្ថប្រយោជន៍នៃទឹកដោះគោយ៉ាអួ ប្រើសម្រាប់ជំនួយសរសៃសក់

    ​អាហារ​ដែល​ផ្តល់​គុណប្រយោជន៍​យ៉ាងច្រើន​មហាសាល​ដូចជា​ទឹកដោះគោ​យ៉ាង​អួ​មិន​ត្រឹមតែ​ជួយ​ក្នុងការ​ផ្តល់​ផល​ល្អ​សម្រាប់​ស្បែក​ទេ​ប៉ុន្តែ​ទឺ​ក​ដោះ​គោមួយ​ប្រភេទ​នេះ​វា​នៅ​អាចជួយ​ឱ្យ​សរសៃសក់​ស្ត្រី​មាន​ភាពទន់ភ្លន់​និង​មើលទៅ​រលើបរលោង​ស្រស់ស្អាត​ថែមទៀត​។​
      ​បើ​ចង់ឱ្យ​ការប្រើប្រាស់​ទឹកដោះគោ​យ៉ា​អួ​ផ្តល់​ផលប្រយោជន៍​ដល់​សរសៃសក់​នោះ​លោកអ្នក​គប្បី​អនុវត្ត​នូវ​វិធី​មួយចំនួន​ដូចខាងក្រោម​៖

*​ជួយ​កែ​ប្រៃ​សរសៃសក់​ដែល​ស្ងួត​ខូច​
  ​    ​តើ​មានការ​ធុញទ្រាន់​ហើយ​ឬ​នៅ​ជាមួយ​ការដោះស្រាយ​បញ្ហា​សរសៃសក់​ស្ងួត​បែក​ចុង​ដែល​ទោះ​ខិតខំ​ប្រឹង​ស្តារ​បែបណា​ក៏​មិនអាច​ទៅរួច​ទាល់តែសោះ​។ ពេលនេះ​លោកអ្នក​អាច​ធ្ចើ​ការងា​កមក​សាកល្បង​ប្រើ​ទឹកដោះគោ យ៉ា​អួ​ម្តងវិញ​មើល​។​

      ​វិធី​អនុវត្ត​គឺ​ឱ្យ​នាំយក​ទឹកដោះគោ​យ៉ាង​អួ​ពី​ធម្មជាតិ​កន្លះ​ពែង​មក​ច្របល់​លើ​សរសៃសក់​ឱ្យ​សព្វ​។ បន្ទាប់ពីនោះ​ឱ្យប្រើ​កន្សែង​ក្រ​ម៉ា​ពោះគោ​មក​ហ៊ុម​ពីលើ​សរសៃសក់​ឱ្យ​ជុំជិត រួច​ទុកចោល​ចំនួន ២០ នាទី​។ ត្រូវ​លាង​សម្អាត​ដោយ​ទឹកស្អាត​ចេញ​វិញ​រួច​កក់សក់​ចេញ​តាម​ធម្មតា​។ ការអនុវត្ត​វិធី​ត្រឹម​ប៉ុន​នេះ​អាចជួយ​កែប្រែ​សរសៃសក់​របស់​អ្នក​ដែល​ស្ងួត​ឱ្យ​ត្រឡប់មក​មាន​សំណើម​និង​ទន់ភ្លន់​មួយកម្រិត​វិញ​ពុំខាន​។​

 *​សរសៃសក់​ខូច​ដោយសារ​ការ​អ៊ុតសក់

    ​ស្ត្រី​ដែល​ចូលចិត្ត​ការ​អ៊ុតសក់​រហូត​ធ្វើឱ្យ​សរសៃសក់​ឡើង​ស្ងួត​ខូច​នោះ​ឱ្យ​នាំយក​ទឹកដោះគោ​យ៉ា​អួ​ធម្មជាតិ​ចំនួន ៣ ស្លាបព្រា​បាយ ប្រេងដូង ២​ស្លាបព្រា​បាយ និង សាច់​ប្រទាល​កន្ទុយក្រពើ​ចំនួន ៤​ស្លាបព្រា​បាយ មក​លាយ​ផ្សំ​បញ្ចូល​គ្នា រួចហើយ​ប្រើ​ច្របល់​ជាមួយ​លើ​សរសៃសក់​ឱ្យ​សព្វ​។ ទុកចោល​ឱ្យបាន​ប្រមាណ​ចំនួន ៣០​នាទី មុននឹង​ធ្វើការ​កក់ស​ក់ដោយ​សាប៊ូកក់សក់​រូ​ប​មន្ត​ធម្មតា​ចេញ​វិញ​។ វិធី​នេះ​មិន​ត្រឹម​ជួយ​កែប្រែ​សរសៃសក់​ដែល​ស្ងួត​ខូច​ត្រឡប់មក​ល្អប្រសើរ​ទេ​ប៉ុន្តែ​នៅ​ថែមទាំង​អាចឱ្យ​សរសៃសក់​ដែ​
​ល​រួមបញ្ចូល​គ្នា​រលា​ឡើងវិញ​ផងដែរ​។​

 *​ការពារ​សរសៃសក់​ស្ងួត​នៅ​រដូវរងា

    ​អាកាសធាតុ​ត្រជាក់​រួមទាំង​មាន​ខ្យល់​បក់បោក​ក្នុង​រដូវ​នេះ​ផង​ងាយ​ធ្វើឱ្យ​ស្បែក​និង​សរសៃសក់​ឡើង​ស្ងួត​សោះកក្រោះ​ណាស់​។ បើ​ចង់​បំបាត់​នូវ​អាការ​នេះ​អ្នក​អាច​សាកល្បង​ដោយ​ប្រើ​ទឹកដោះគោ​យ៉ា​អួ​ធម្មជាតិ ចំនួន កន្លះ​កូន​ពែង ប្រេង​អាល់​ម៉​ង់ ២​ស្លាបព្រា​បាយ និង​ស៊ុតមាន់​ចំនួន ២​គ្រាប់ (​វាយ​ស៊ុតមាន់​បញ្ចូល​គ្នា​)​។ នាំយក​គ្រឿងផ្សំ​នេះ​មក​ប្រើ​ច្របល់​លើ​សរសៃសក់​ឱ្យ​សព្វ  ទុកចោល​ចំនួន ៣០​នាទី រួចហើយ​ធ្វើការ​កក់សក់​ចេញ​តាម​ធម្មតា​។​

  *​ដោះស្រាយ​បញ្ហា​សរសៃសក់​ជ្រុះ​
​    ​មុន​ពេលដែល​សរសៃសក់​ជ្រុះ​ខូច​រហូត​មើលទៅ​ឃើញ​ទំពែក​នោះ​គប្បី​ធ្វើការ​ដោះស្រាយ​ជាបន្ទាន់​។ វិធី​ដែល​លោកអ្នក​អាច​សាកល្បង​បាន​គឺ ឱ្យ​នាំយក​ល្ហុង​ទុំ ចំនួន ៥០​ក្រាម និង​ទឹកដោះគោ​យ៉ា​អួ ចំនួន​កន្លះ​ពែង ដាក់ចុះ​ក្នុង​ឧបករណ៍​កិន រួច​ធ្វើការ​កិន​ទាល់តែ​ចំណែក​លាយ​ផ្សំ​ទាំងពីរ​យ៉ាងនេះ​ក្លាយជា​សាច់​តែមួយ​។ ប្រើ​គ្រឿងផ្សំ​នេះ​ច្របល់​លើ​សរសៃសក់​ឱ្យ​សព្វ​ដោយ​ទុកចោល​ចំនួន ៦០​នាទី រួចហើយ​ធ្វើការ​កក់សក់​ចេញ​វិញ​។ ត្រូវ​ឧស្សាហ៍​អនុវត្ត​រូបមន្ត​នេះ​ព្រោះថា​អាចជួយ​ដោះស្រាយ​បញ្ហា​សក់​ជ្រុះ​បាន​យ៉ាង​ល្អ​។​

 *​កាត់បន្ថយ​អង្គែ​និង​បញ្ហា​អាការ​រមាស់​
​    ​វិធី​នេះ​បើទោះបីថា​សាម​ញ្ញា​ប៉ុន្តែ​ក៏​តែង​ផ្តល់​ផល​ល្អ​សម្រាប់​អ្នកប្រើប្រាស់​ដែរ​។ ឱ្យ​អ្នក​ប្រើ​ម្រេចខ្មៅ​ម៉ត់​ចំនួន​២​ស្លាបព្រា​កាហ្វេ មក​ធ្វើការ​លាយ​ផ្សំ​ជាមួយ​ទឹកដោះគោ​យ៉ា​អួ ១​ពែង ។ កូរ​ចំណែក​លាយ​ផ្សំ​ទាំងនេះ​បញ្ចូល​គ្នា ហើយ​ធ្វើការ​ច្របល់​គ្រឿង​លាយ​ផ្សំ​ទាំងនេះ​ឱ្យ​សព្វ​លើ​សរសៃសក់​និង​ស្បែកក្បាល​ដោយ​ទុកចោល​ប្រមាណ​១​ម៉ោង ហើយ​ធ្វើ​ការលាង​សម្អាត​ដោយ​សាប៊ូកក់សក់​ប្រភេទ​ខ្សោយ​មួយ​សារ​ទៀត​។​
  អនុវត្ត​វិធី​ត្រឹម​ប៉ុន​នេះ​អាចជួយ​កាត់បន្ថយ​នូវ​អាការ​រមាស់​ស្បែ​ក្បាល​បាន​មួយផ្នែកធំ​និង​បញ្ហា​អង្គែ​ក៏បាន​បាត់​ទៅវិញ​ ដោយ​មិន​ជួប​ការ​លំ​បាល​ដូច​មុន​ទៀត​ដែរ​៕

adverise with khmeread

មតិយោបល់