1

គ្រាន់តែ​ប្រើ​ស្ករស​និង​ប្រេង​អូ​លីវ លោក​អ្នកនឹង​ទទួលបាន​កែងជើង​ដ៏​ស្រស់ស្អាត​ដោយ​មិនបាច់​ចំណាយ​ច្រើន​

    ​សម្រស់​គឺជា​អ្វីដែល​មនុស្ស​ជាច្រើន​គិតគូរ​ជាងគេ​បំផុត​។ នារី​ម្នាក់​មិនអាច​ស្រស់ស្អាត​ត្រឹមតែ​មុខ​នោះទេ ប៉ុន្តែ​ដៃ​និង​ជើង​ក៏​ជា​កត្តា​សំខាន់​ដើម្បី​លើក​សម្រស់​ឱ្យ​កាន់តែ​ស្អាត​ដែរ​។​

​    ​កែងជើង​គឺជា​កត្តា​ដ៏​សំខាន់​មួយ ព្រោះ​នៅពេលដែល​លោក​អ្នកដើរ​កម្សាន្ត​នៅ​រមណីយដ្ឋាន​នានា យើង​តែងតែ​ប្រើប្រាស់​ស្បែកជើងផ្ទាត់ ព្រោះ​វា​មាន​ភាពងាយស្រួល ប៉ុន្តែ​ប្រសិនបើ​កែងជើង​យើង​មើលទៅ​មិន​ទន់​ល្មឿយ វា​បាន​កាត់បន្ថយ​ភាព​ស្អា​តរបស់​យើង​អស់​មួយកម្រិត​បាត់ទៅហើយ​។​

​    ​* ដូច្នេះ​ដើម្បី​ជួយ​ឱ្យ​កែងជើង​របស់​អ្នកមាន​សភាព​ស្រស់ស្អាត​និង​ទន់ល្មើយ អ្នក​ត្រូវមាន​៖
​    ​- ស្ករស​និង​ប្រេង​អូ​លីវ​

​    ​* វិធី​ធ្វើ​
​    ​- អ្នក​ត្រូវ​លាយ​ស្ករស ៥០ ក្រាម​និង​ប្រេង​អូ​លីវ ១ ស្លាបព្រា​បាយ​ចូលគ្នា​។ បន្ទាប់មក យក​វា​មក​ម៉ាស្សា​នៅ​កែងជើង​រយៈពេល ១០ នាទី ហើយ​លោក​អ្នកនឹង​ទទួលបាន​កែងជើង​ដែលមាន​សភាព​ទន់ និង​មាន​ពណ៌​ផ្កាឈូក​ជាក់​ជាមិនខាន​។ 

​    ​*​ចំណាំ​៖ អ្នក​ត្រូវ​អនុវត្តន៍​វិធី​នេះ​រយៈពេល ១ ដង​ក្នុង​មួយ​សប្តាហ៍​ដើម្បី​ទទួលបាន​ផល​ដែល​លោកអ្នក​ចង់បាន​៕

ប្រភព៖ goodmorningcenter

អ្នកនឹងចូលចិត្ត

មតិយោបល់