១. ទឹកក្រូចភ្លា
- វាជួយស្បែកឱ្យមានសំណើម និងទន់ល្មើយ
២. ទឹកឃ្មុំលាយជាមួយម្សៅស្រូវសាឡី
- គ្រឿងផ្សំនេះជួយសម្អាតរន្ធញើសនិងជួយស្បែកឱ្យទន់ល្មឿយ
៣. ទឹកខ្មេះប៉ោម
- កាត់បន្ថយការរលាកស្បែក កម្ចាត់មេរោគដែលបង្កឱ្យកើតមុន និងធ្វើឱ្យស្បែកទន់ល្មឿយ។
៤. ទឹកជ្រក់បន្លែផ្លែឈើ (គ្រប់ប្រភេទ)
- ការបន្ថយការហើមរលាក និង បង្កើនភាពយឺតតឹងណែនដល់ស្បែក។
៥. ប្រេងស្លឹកតែបៃតង
- កម្ចាត់បាក់តេរីបានយ៉ាងជោគជ័យ។
៦. ប្រេងអូលីវនិងអំបិល
- កម្ចាត់ខ្លាញ់នៅក្នុងស្បែក កាត់បន្ថយការរលាកនិងព្យាបាលជាលិកាស្បែក។
៧. ដំឡូង
- បង្កើនភាពយឺតរបស់ស្បែក និងកាត់បន្ថយកម្រិតបាក់តេរីក្នុងមុន។
* ដំបូងបង្អស់ អ្នកត្រូវលាងមុខជាមួយទឹកក្តៅឧណ្ហៗដើម្បីបើករន្ធញើស បន្ទាប់មកលាបគ្រឿងផ្សំណាមួយដែលបានរ៉ាយរ៉ាប់ខាងលើនៅកន្លែងដែលមានស្នាម និងទុកចោលរយៈពេល ២០ នាទី សឹមលាងជម្រះជាមួយទឹកធម្មតា។
ដោយលាបមុខជាមួយគ្រឿងផ្សំធម្មជាតិទាំងនេះនៅត្រង់កន្លែងបើករន្ធញើសនិងស្នាមដែលបង្កឡើងដោយមុន អ្នកអាចកាត់បន្ថយស្លាកស្នាមបានក្នុងរយៈពេលដ៏ខ្លី និងជោគជ័យ៕
