ចង់ថែសម្រស់របស់អ្នក គួរប្រើម៉ាសកែច្នៃបែបធម្មជាតិទាំងអស់នេះ។
១. ម៉ាសសម្រាប់មុខជ្រីជ្រួញ
* គ្រឿងផ្សំ
- ទឹកឃ្មុំ ២ ស្លាព្រាបាយ
- ផ្នែកសនៃស៊ុតមួយគ្រាប់
លាយវាបញ្ចូលគ្នាឱ្យដូចបបរ យកទៅពាសលើផ្ទៃមុខទុកចោល ១៥ ទៅ ២០ នាទី។ បន្ទាប់មកលាងសម្អាតជាមួយនឹងទឹកក្ដៅឧណ្ហៗ និងបន្ទាប់មកទៀតលាងជាមួយនឹងទឹកត្រជាក់។ ត្រូវប្រុងប្រយ័ត្នមិនត្រូវប្រើម៉ាសនេះញឹកញាប់នោះទេ។
២. គ្រឿងផ្សំសម្រាប់អ្នកចង់បានមុខស្រស់ស្អាតនិងក្មេងជាងវ័យ
* គ្រឿងផ្សំ
- ដំឡូងបារាំង
- ទឹកដោះគោស្រស់
លាយគ្រឿងផ្សំទាំងពីរបញ្ចូលគ្នា បន្ទាប់មកពាសនៅលើមុខ រយៈពេល បី ទៅបួននាទី រួចលាងសម្អាតជាមួយនឹងទឹកត្រជាក់។
៣. សម្រាប់ស្បែកមុខកខ្វក់
* គ្រឿងផ្សំ
- មេត្រប៉ែ
- ទឹកដោះគោឆៅ
លាយគ្រឿងផ្សំទាំងពីរបញ្ជូលគ្នាក្នុងបរិមាណសមគួរសម្រាប់ផ្ទៃមុខ រួចពាសនៅលើផ្ទៃមុខ ហើយទុកចោលរហូតដល់វាស្ងួត។ បន្ទាប់មកលាងសម្អាតជាមួយនឹងទឹកក្ដៅឧណ្ហៗ រួចលាងជាមួយនឹងទឹកត្រជាក់តាមក្រោយ។
៤. សម្រាប់ស្បែកមុខស្ដើង
* គ្រឿងផ្សំ
- ឈីស យកប្រភេទ Young Cheese
- ទឹកឃ្មុំ ១ ស្លាបព្រាបាយ
ដាក់គ្រឿងផ្សំទាំងពីរបញ្ចូលគ្នាឱ្យឡើងទៅជាក្រែម រួចពាសលើផ្ទៃមុខ។ ទុកចោល ២០ នាទី បន្ទាប់មកលាងសម្អាតជាមួយនឹងសំឡីជ្រលក់ទឹកដោះគោក្ដៅឧណ្ហៗ។
៥. សម្រាប់ស្បែកគ្រប់ប្រភេទ
ប្រើចេកណាំវ៉ា ឬអំបូងធ្វើជាម៉ាស បិតចេកកិនលើផ្ទៃមុខរយៈពេល ២០ ទៅ ៣០ នាទី និងលាងសម្អាតជាមួយនឹងទឹកតែ។ អាចធ្វើបែបនេះពីរ ទៅ បីដងក្នុងមួយសប្ដាហ៍៕
