adverise with khmeread Ttraa

ប្រើ​ម៉ាស​នេះ​តែ​ពីរដង ស្នាម​មុន និង​ជ្រួញ​បាត់​ដូច​គេ​ជប់​

​    ​យើងទាំងអស់គ្នា​សុទ្ធតែ​មានការ​លំបាក​ក្នុងការ​ថែរក្សា​សម្រស់​ឱ្យ​មើលទៅ​ក្មេង​ជាង​វ័យ​។ ប៉ុន្ដែ​មុន ស្នាម​ខ្មៅ ស្នាម​សន្លាក់ និង​ស្នាម​ជ្រួញ​ធ្វើឱ្យប៉ះពាល់​ដល់​សម្រស់រ​បស់​យើង​។​

​    ​ប៉ុន្ដែ​សំណាងល្អ​មាន​គ្រឿងផ្សំ​មួយ​ដែល​អាចជួយ​អ្នកដោះស្រាយ​បញ្ហា​ស្បែក​ទាំង​នោះបាន បន្ទាប់ពី​ប្រើ​បាន​ពីរដង​។​

​    ​* គ្រឿងផ្សំ​
​    ​- ទឹកឃ្មុំ ១ ស្លាបព្រា​បាយ​
​    ​- ចន្ទន៍​គ្រឹះ​ស្នា ១/២ ស្លាបព្រា​បាយ​
​    ​- ទឹកក្រូច​ឆ្មា​ស្រស់ ១ ស្លាបព្រា​បាយ​
​    ​- ទឹក​ខ្មោះ​ប៉ោម ១/២ ស្លាបព្រា​បាយ​

​    ​* របៀប​ផ្សំ​
​    ​ដាក់​គ្រឿងផ្សំ​ទាំងអស់​បញ្ចូល​គ្នា​ក្នុង​ចាន​មួយ​ដើម្បី​បង្កើតជា​ម៉ាស​បិតមុខ​។ ប្រសិនបើ​អ្នកមាន​ស្បែក​មុខ​ស្ដើង​អ្នក​អាច​បន្ថែម​ទឹក ឬក៏​មិនបាច់​ដាក់​ទឹក​ក្រូចឆ្មា​តែម្ដង​ក៏បាន​។ ហើយ​អ្នក​អាច​បន្ថែម​ទឹកឃ្មុំ​បន្ថែម​ឱ្យ​ក្រាស ព្រោះ​ទឹកឃ្មុំ​មាន​សារៈប្រយោជន៍​ច្រើន​។​

​    ​* របៀប​ប្រើប្រាស់​
​    ​បិត​ម៉ាស​នោះ​នៅលើ​ផ្ទៃមុខ ហើយ​ចៀសវាង​តំបន់​មាត់ និង​ភ្នែក​។ ទុកចោល​កន្លះ​ម៉ោង ហើយ​ប្រសិនជា​អ្នកមាន​ស្បែ​កមុខ​ស្ដើង បិត​ត្រឹម ១០ នាទី​បាន​ហើយ​។ បន្ទាប់មក​លាង​សម្អាត​ជាមួយនឹង​ទឹក​ក្ដៅ​ឧណ្ហៗ​។ ក្រោយពី​នោះ​អ្នក​ត្រូវ​ប្រើ​ក្រែ​ម​សំណើម​លាប​លើ​ផ្ទៃមុខ​៕

adverise with khmeread
ប្រភព៖ goodmorningcenter

អ្នកនឹងចូលចិត្ត

មតិយោបល់