adverise with khmeread 1 %281%29

បញ្ជូន​ជនសង្ស័យ ១៦ នាក់​ពាក់ព័ន្ធ​គ្រឿងញៀន​ទៅ​តុលាការ

    កំពង់ឆ្នាំង ៖ យុវជន ១៦ នាក់​ជាប់​ពាក់ព័ន្ធ​ករណី​ជួញដូរ និង​ប្រើប្រាស់​គ្រឿងញៀន នឹងត្រូវ​ប៉ូលិស​បញ្ជូនទៅ​តុលាការ​នា​ព្រឹក​ថ្ងៃទី​៣០ ខែឧសភា ឆ្នាំ​២០១៦ព្រឹកនេះ ដើម្បី​ចាត់ការ​ទៅតាម​នីតិវិធី​។​

    ប៉ូលិស​និយាយថា យុវជន​ទាំង ១៦ នាក់​ខាងលើនេះ​ត្រូវបាន​ចាប់ខ្លួន​នៅ​ចំណុច​មុខ​វត្ត​គង្គារ ភូមិ​-​ឃុំ​តាំងក្រសាំង ស្រុក​ទឹកផុស ខេត្តកំពង់ឆ្នាំង កាលពី​ម៉ោង​៩ និង​៣០​នាទី​ព្រឹក ថ្ងៃទី​២៧ ខែឧសភា កន្លងទៅនេះ ខណៈ​ពួកគេ​កំពុង​ធ្វើ​សកម្មភាព​ចែកចាយ​ថ្នាំញៀន​។  

 

    ប៉ូលិស​បន្តថា ជនសង្ស័យ​គឺ ទី​១​ឈ្មោះ ប៉ែន សុភាព អាយុ​២២​ឆ្នាំ​, ទី​២​ឈ្មោះ ណែម សុជា អាយុ​២១​ឆ្នាំ​, ទី​៣​ឈ្មោះ សាន ពិសិដ្ឋ អាយុ​១៧​ឆ្នាំ​, ទី​៤​ឈ្មោះ ផុន រ៉ា​ឈុន អាយុ​១៦​ឆ្នាំ​, ទី​៥​ឈ្មោះ ញ៉ែម ចាន់ធូ អាយុ​១៨​ឆ្នាំ​, ទី​៦​ឈ្មោះ ញ៉ែម ចាន់ថន អាយុ​១៦​ឆ្នាំ​, ទី​៧​ឈ្មោះ សាយ សុភឿន អាយុ​២៤​ឆ្នាំ​, ទី​៨​ឈ្មោះ ជ្រញ ធី អាយុ​៣៣​ឆ្នាំ​, ទី​៩​ឈ្មោះ ឈឹម វ៉ាន់​ឆៃ អាយុ​១៨​ឆ្នាំ​, ទី​១០​ឈ្មោះ ប៉ក់ កល្យាន អាយុ​១៨​ឆ្នាំ​, ទី​១១​ឈ្មោះ ជួប សុភាព អាយុ​៣៣​ឆ្នាំ​, ទី​១២​ឈ្មោះ សួន ពិសី អាយុ​២៨​ឆ្នាំ​, ទី​១៣​ឈ្មោះ អ៊ី​ត ដា​រ៉ា​វិទូ​(​ហៅ​ឈុ​យ​) អាយុ​១៨​ឆ្នាំ​, ទី​១៤​ឈ្មោះ ជួប សុភា អាយុ​១៨​ឆ្នាំ​, ទី​១៥​ឈ្មោះ ម៉ៅ គ​ន្ធា​(​ហៅ​ក្អាត់​) អាយុ​១៩​ឆ្នាំ​, ទី​ឈ្មោះ គ្រី​ស ផា​វី​ដា អាយុ​១៧​ឆ្នាំ​។ 

    ប្រតិបត្តិការ​ខាងលើនេះ ប៉ូលិស​ដកហូត​ថ្នាំ​ម៉ា​ទឹកកក​២ កញ្ចប់​, ឧបករណ៍​វេច​ខ្ចប់ និង​សម្ភារៈប្រើប្រាស់​គ្រឿងញៀន​មួយចំនួន​, ម៉ូតូ​៤​គ្រឿង និង​ទូរស័ព្ទ​១៣​គ្រឿង​៕​

adverise with khmeread

អ្នកនឹងចូលចិត្ត

មតិយោបល់