adverise with khmeread C426ac56 af86 4a2e b9c5 b9451e7c00df %281%29

កំពុងបើក​មើល​អាយ​ផេ​ត​សុខៗ មក​ឆក់​ត្រូវ​ប៉ូលិស​វ៉ៃខ្នោះ​

    ភ្នំពេញ ៖ បុរស​ម្នាក់​ត្រូវបាន​ប៉ូលិស​បង្ក្រាប​ជាក់ស្ដែង​បន្ទាប់ពី​ធ្វើ​សកម្មភាព​ឆក់យក​ iPad3G ​នៅ​យប់​ថ្ងៃទី​២៩​ ខែឧសភា​ ឆ្នាំ​២០១៦ ម៉ោង​៨​ និង​៣០​នាទី​នៅ​ចំណុច​មុខផ្ទះ​B២១ ផ្លូវ​V១៦​ ក្រុមទី​២​ ភូមិ​ទួលគោក សង្កាត់​ទួល​សង្កែ ខណ្ឌឫស្សីកែវ។​

    ប៉ូលិស​និយាយថា ជនរងគ្រោះ​ឈ្មោះ ស៊ិ​ន នូ​វី​សាខា​ភេទ​ស្រី អាយុ​៦៤​ឆ្នាំ ខ្មែរ ទីលំនៅ​ចំណុច​ខាងលើ មុខរបរ​នៅផ្ទះ​។​ ចំណែក​ជនសង្ស័យ​ឈ្មោះ សន រី ហៅ​​សាន រី ភេទ​ប្រុស អាយុ​៣២​ឆ្នាំ ខ្មែរ​ទីលំនៅ​បន្ទប់​ជួល​គ្មាន​លេខ ផ្លូវ​លេខ​៩០៧ ក្រុម​១៥ ភូមិ​ទួល​សង្កែ​សង្កែ​ទួល​សង្កែ មុខរបរ​: មិន​ពិតប្រាកដ​។​

    ប៉ូលិស​បន្តថា ជនរងគ្រោះ​អង្គុយលេង​លើ​បង់​ថ្ម​នៅមុខ​ផ្ទះ ហើយ​ទុក​ iPad3G​ លើ​ភ្លៅ ហើយ​ជនសង្ស័យ​ជិ​:​ម៉ូតូ​ម៉ាក​HONDA.C125 ពណ៌​ខ្មៅ សេរី​ឆ្នាំ​២០១៤ ស្លាក​លេខ ភ្នំ​ពេ​ញ 1CQ-1792 (​ជិះម្នាក់ឯង រួច​ទុក​ម៉ូតូ​ចម្ងាយ​ពី​ជនរងគ្រោះ​១៥​ម៉ែត្រ ហើយ​ដើរទៅ​ឆក់​​យក ​iPad រត់ឡើង​ម៉ូតូ ហើយ​ជន​រង​បាន​ស្រែកថា​ ​ចោរៗ រួច​សន្តិសុខ​យាម​បុរី ហើយ​កម្លាំង​ល្បាត​អធិការដ្ឋាន​ខណ្ឌ និង​ប៉ុស្តិ៍​អន្តរាគមន៍​ឃាត់​បាន​ជនសង្ស័យ និង​វត្ថុតាង​។​

    បច្ចុប្បន្ន វត្ថុតាង ​iPad3G បាន​ប្រគល់ជូន​រងគ្រោះ​វិញ​។​ ចំណែក​ជនល្មើស​បានក​សាង​សំណុំរឿង​បញ្ជូនទៅ​សាលាដំបូង​រាជធានី​ភ្នំពេញ​អនុវត្តន៍​តាម​នីតិវិធី​៕​

adverise with khmeread

អ្នកនឹងចូលចិត្ត

មតិយោបល់