adverise with khmeread 4f61d1a0 7df5 4606 9a02 1253d355e7ce

ទិញ​មីឆា​ឱ្យ​ប្រព​ន្ឋ​ពោះធំ​ជិត​គ្រប់​ខែ​ហូប​ត្រឡប់មកវិញ​ជូ​ប​គ្រោះថ្នាក់​ចរាចរណ៍​ដល់​ស្លា​ប់​

    ភ្នំពេញ ៖ បុរស​ម្នាក់​បាន​ស្លាប់​ភ្លាមៗ​នៅនឹងកន្លែង​កើតហេតុ ខណៈពេល​ជូ​ប​គ្រោះថ្នាក់​ចរាចរណ៍ ដោយ​ជិះ​ម៉ូតូ​បុក​ជាមួយ​ជាមួយ​រថយន្ត​ក្រឡុក​ស៊ី​ម៉​ង់​ត៍ ​ដែល​បើក​បញ្ច្រាស់ទិស​គ្នា បន្ទាប់ពី​វិលត្រឡប់​មកពី​ទិញ​មី​ឱ្យ​ប្រពន្ធ​ហូប។​

    ហេតុការណ៍​នេះ​កើតឡើង​កាលពី​វេលា​ម៉ោង​១០ និង​២០​នាទី​យប់​ថ្ងៃទី​២៩ ខែឧសភា ឆ្នាំ​២០១៦ នៅតាម​បណ្តោយ​ផ្លូវ​បេតុង​ទៅកាន់​ព្រៃ​ស ស្ថិត​ក្នុងភូមិ​ប្រការ សង្កាត់​ព្រៃ​ស ខណ្ឌដង្កោ រាជធានី​ភ្នំពេញ​។​

    ប៉ូលិស​និយាយថា ជនរងគ្រោះ​ឈ្មោះ​​ ញ៉ែម សុផាន់​ណា ភេទ​ប្រុស អាយុ​៣០​ឆ្នាំ ស្នាក់នៅ​ផ្ទះជួល​ក្នុងភូមិ​ប្រការ សង្កាត់​ព្រៃ​ស ខណ្ឌដង្កោ និង​មាន​ប្រព​ន្ឋ​ដែល​មានកូន​ក្នុង​ផ្ទៃ​ជិត​គ្រប់​ខែ​ផងដែរ​។​

    បើតាម​សម្ដី​ប្រជាពលរដ្ឋ​ដែល​រស់នៅ​ក្បែរ​កន្លែងកើតហេតុ​បាន​និយាយថា​ជនរងគ្រោះ​បាន​ជិះ​ម៉ូតូ​ម៉ាក ​wave RSX ពណ៌​ស ពាក់​ស្លាក​លេខ​ភ្នំពេញ​ 1CZ.6614 ដែល​មកពី​ទិញ​មីឆា​នៅ​ផ្សារ​ចំការ​ដូង មក​ផ្ទះ​វិញ ដោយ​ជិះ​ម៉ូតូ​ក្នុងទិសដៅ​ពី​កើតមក​លិច​តាម​បណ្ដោយ​ផ្លូវ​បេតុង​ព្រៃ​ស។​

    ខណៈ​មកដល់​ចំណុចកើតហេតុ​ក៏ត្រូវ​បាន​បុក​គ្នា​ជាមួយ​រថយន្ត​ក្រឡុក​ស៊ីម៉​ង់​ត៍ មាន​ស្លាក​លេខ ព្រះសីហនុ 3A.3256 ដែល​បើក​បញ្ច្រាស់ទិស​គ្នា​ចំ​ពី​ច​ហៀ​ង​ខាងមុខ​ផ្នែក​ខាងស្ដាំ​ពេញទំហឹង​ និង​អូស​ម៉ូតូ​ជិត​២០​ម៉ែត្រ​បណ្ដាល​ឲ្យ​បុរស​ម្នាក់​ខាង​ម៉ូតូ​ដួល​បោក​ក្បាល​ទៅ​និង​ថ្នល់​ហូរឈាម​ស្លាប់​ភ្លាមៗ​នៅនឹងកន្លែង​កើតហេតុ ហើយ​អ្នកបើកបរ​រថយន្ត​ក៏បាន​បើកទ្វារ​រត់គេចខ្លួន​បាត់​ដោយ​បន្សល់ទុក​រថយន្ត​នៅ​និង​ន្លែ​ង​កើតហេតុ​។​

           ក្រោយពេល​កើតហេតុ សមត្ថកិច្ច​មូលដ្ឋាន​និង​ជំនាញ​បាន​ចុះ​ធ្វើការ​វាស់វែង យក​ម៉ូតូ​និង​រថយន្ត​ក្រឡុក​ស៊ីម៉​ង់​ត៍​នោះ ទៅ​រក្សាទុក​នៅឯ​អធិការដ្ឋាន​ប៉ូលិស​ខណ្ឌដង្កោ ដើម្បី​រង់ចាំ​ដោះស្រាយ​នៅពេល​ក្រោយ។ ​ដោយឡែក​សព​ជនរងគ្រោះ​ត្រូវ​សមត្ថកិច្ច​ជំនាញ​ធ្វើ​កោសល្យវិច័យ​រួច​ប្រគល់​ឲ្យ​ក្រុមគ្រួសារ​យកទៅ​ធ្វើបុណ្យ​តាម​ប្រពៃណី​៕

adverise with khmeread

អ្នកនឹងចូលចិត្ត

មតិយោបល់