adverise with khmeread 3172021f f642 4943 83a0 b3b7b1119d91

រថយន្ត​កាមរី​បើក​បុក​រះ​ម៉ូតូ​២​គ្រឿង​បណ្តាលឱ្យ​បុរស​២​នាក់​របួសធ្ងន់​

    ភ្នំពេញ ៖ បុរស​២​នាក់​បាន​រងរបួស​ធ្ងន់​ត្រូវបាន​រថយន្ត​សង្គ្រោះ​ដឹក​ទៅ​មន្ទីរពេទ្យ​ភ្លាមៗ​បន្ទាប់ពី​ពួកគេ​បាន​បើក​ម៉ូតូ​២​គ្រឿង​ស្រប​ទិស​គ្នា​ហើយ​ត្រូវ​រថយន្ត​មួយគ្រឿង​ទៀត​បើក​បុក​ពេញទំហឹង​។​

    ហេតុការណ៍​នេះ​បានកើត​ឡើ​ក​កាលពី​វេលា​ម៉ោង​១០​ និង​៣០​នាទី​យប់​ថ្ងៃទី​២៩ ​ខែឧសភា​ ឆ្នាំ​២០១៦ នៅ​ចំណុច​ខាល​លិច​ប៉ុស្តិ៍​ចោមចៅ តាម​បណ្តោយ​ផ្លូវជាតិ​លេខ​៤ ស្ថិតក្នុង​សង្កាត់​ចោមចៅ ខណ្ឌ​ពោធិ៍​សែន​ជ័យ​។​

    តាម​សាក្សី​នៅ​កន្លែងកើតហេតុ​បានឱ្យដឹងថា ដំបូង​គេ​បានឃើញ​បុរស​២​នាក់​ជិះ​ម៉ូតូ​២​គ្រឿង​មួយគ្រឿង​ម៉ាក​ស្មាស់​ពណ៌​ខ្មៅ ពាក់​ស្លាក​លេខ​កណ្តាល ​1F -5901 ធ្វើដំណើរ​តាម​បណ្តោយ​ផ្លូវជាតិ​លេខ​៤ ស្របគ្នា​ជាមួយ​ម៉ូតូ​មួយគ្រឿង​ទៀត​ម៉ាក​គុប​ជ្រុង ពណ៍​ខៀវ ពាក់​ស្លាក​លេខ ប 0545 ព​ភ​១​។​

    ខណៈ​មក​មកដល់​ចំណុចកើតហេតុ​ស្រាប់​តែមាន​រថយន្ត​កាម​រី​មួយគ្រឿង​មិន​មិន​ចាំ​ស្លាក​លេខ ធ្វើដំណើរ​ស្របគ្នា​មកពី​ក្រោយ​ក្នុង​ល្បឿន​លឿន​បាន​ជ្រុល​បុក​ពេញទំហឹង​បណ្តាលឱ្យ​អ្នកជិះ​ម៉ូតូ​រងរបួស​ធ្ងន់។ ចំណែក​រថយន្ត​បង្ក​បាន​បើក​គេចខ្លួនបាត់​។​

    ក្រោយពេល​កើតហេតុ​ជនរងគ្រោះ​ត្រូវបាន​រថយន្ត​សង្គ្រោះ​ដឹក​យកទៅ​មន្ទីរពេទ្យ​ភ្លាមៗ​ចំណែក​ម៉ូតូ​ត្រូវបាន​សមត្ថកិច្ច​ធ្វើការ​វាស់វែង​យក​រក្សាទុក​នៅ​អធិការដ្ឋាន​ប៉ូលិស​ខណ្ឌ​ពោធិ៍​សែន​ជ័យ​ដើម្បី​រង់ចាំ​ដោះស្រាយ​ពេល​ក្រោយ​៕

adverise with khmeread

អ្នកនឹងចូលចិត្ត

មតិយោបល់