adverise with khmeread Arsene wenger sun shone

លោក Wenger ចង់​ខឹង​អ្នកកាសែត​ពេល​សួរ​រឿង​លោក Mourinho

​លោកគ្រូ​បង្វឹក​កាំភ្លើង​ធំ ចាត់ទុក​ការសម្រេច​ជោគវាសនា​របស់លោក​គ្រូ​បង្វឹក Louis van Gaal ថា​ខ្វះ​ការគោរព បន្ទាប់ពី​គ្រូបង្វឹក​សញ្ជាតិ​ហូ​ឡង់​រូបនេះ​មិន​បានទទួល​ជ័យជំនះ​ក្នុងជំនួប​ប្រាំមួយ​ប្រកួត​ចុងក្រោយ និង​ការ​ខ្ទាត​ចេញពី​ក្របខ័ណ្ឌ Champions League​។​

​នៅពេល​លោក​ត្រូវបាន​សួរ​ពី​លទ្ធភាព​របស់លោក Jose Mourinho ទៅ​ដឹកនាំ​ក្រុម Manchester United លោក​បាន​ឆ្លើយតប​ថា "​ខ្ញុំ​មិន​ចង់​ឆ្លើយ​នូវ​សំណួរ ដែល​គ្មាន​មូលដ្ឋាន​ច្បាស់លាស់​នោះទេ​"​។ លោក​ក៏បាន​បន្តទៀតថា "Van Gaal បាន​ធ្វើជា​គ្រូបង្វឹក​បាល់ទាត់​អស់​រយៈពេល ៣០ ឆ្នាំ​មកហើយ ហើយ​គាត់​ក៏បានផ្តល់​នូវ​គុណភាព​ការងារ​របស់គាត់​ជាច្រើន​កន្លែង​។ ខ្ញុំ​គិតថា អ្វីដែល​កំពុង​កើតឡើង​នៅ Man Utd ពេលនេះ​គឺ​វា​ហាក់ដូចជា​មិន​ផ្តល់​ការគោរព​ទៅដល់​រូបគាត់​ទេ​"៕

adverise with khmeread

មតិយោបល់