adverise with khmeread B03be34f 0478 44af b79d c2be50ef1c5d

នារី​ម្នាក់​ក្នុងចំណោម​៥​នាក់​ត្រូវ​ចោរ​បាញ់​ប្លន់​យក​ខ្សែដៃ​មាស់​ចំនួន​២​ជី​ទៅ​បាត់​

    កំពង់ឆ្នាំង ៖ នារីម្នាក់​ក្នុងចំណោម​៥​នាក់​បាន​រងរបួស​ប្រអប់ជើង​ខាងស្តាំ​ដោយសារ ក្រុម ចោ​បាញ់​ប្លន់​បម្រុង​យក​ម៉ូតូ​តែ​យក​មិនបាន បែរ​ទៅយក​ខ្សែដៃ​មាស់​ចំនួន​២​ជី​ទៅ​បាត់​។​

    អំពើ​បាញ់​ប្លន់​បាញ់ប្រហារ​ខាងលើនេះ​កើតឡើង​នៅ​ផ្លូវលំ​ក្រាល​គ្រួស ក្រហម ខាងក្រោយ​វត្ត​អង្គ​សេរី ភូមិ​ស្នង​មុំ ឃុំ​ថ្ម​ឥដ្ឋ​ស្រុក​កំពង់ត្រឡាច ខេត្តកំពង់ឆ្នាំង កាលពី​វេលា​ម៉ោង​៥ ​និង​២០​នាទី​ល្ងាច​ថ្ងៃទី​២៩ ខែឧសភា ឆ្នាំ​២០១៦។​

    ក្មេងស្រី​អ្នករួមដំណើ​ជាមួយ​ជនរងគ្រោះ និង​ជនរងគ្រោះ​ផ្ទាល់​បានឱ្យដឹងថា  ដំបូង​រូបគាត់​និង​មិត្ត​ភ័​ក្រទាំង​អស់​មាន​គ្នា​ចំនួន​៥​នាក់ បានធ្វើ​ដំណើរ​ដោយ​ម៉ូតូ ២​គ្រឿង​ ១​គ្រឿង​ជិះ​គ្នា​២​នាក់​ជិះ​ក្រោយ និង​ម៉ូតូ​ជនរងគ្រោះ​ជិះ​មុខ​ម៉ាក​សង់ C125​សេរី​​ ឆ្នាំ២០១១  ពណ៌​ខ្មៅ ពាក់​ស្លាក​លេខ កំពង់ឆ្នាំង 1C-3178 គាត់​ជិះ​គ្នា​៣​នាក់។​

    ចំណែក​គាត់​ជា​(​ជនរងគ្រោះ​)​ជា​អ្នកបើក ចេញពី​ភូមិ​ថ្ម​ឥដ្ឋ គោលបំណង​ជូន​ម្តាយមីង​ទៅ ផ្ទះជួល នៅ​រោងចក្រ​មានកម្ម​វិធី​ហូបចុក​ជួបជុំគ្នា​នៅ​ភូមិ​ស្ពាន​ពោធិ៍ ស្រុង​សាមគ្គី​មានជ័យ ខេត្តកំពង់ឆ្នាំង។​

    ពេលមកដល់​ចំណុច​កន្លែងកើតហេតុ ខាងលើ​ស្រាបតែ​ជនសង្ស័យ មាន​គ្នា​២​នាក់​ស្លៀក់ពាក់​ជា​ស៊ី​វិល​ពាក់មួក​សុ​វត្តិភាព​ទាំ​ពី​នាក់ ជិះ​ម៉ូតូ​ធំ ម៉ាក SL ពណ៌​ខ្មៅ មិន​ចាំ​ស្លាក​លេខ មក​អែប ហើយក៏​ដក​កាំភ្លើងខ្លី​មិន​ស្គាល់​ម៉ាក មក​ភ្ជុង​ជនរងគ្រោះ ឱ្យ​ប្រគល់​ម៉ូតូ​ឱ្យ​រូបគេ តែ​ជនរងគ្រោះ មិន​ព្រម​ប្រគល់ ហើយក៏​ត្រូវ​ជនសង្ស័យ បាញ់​១​គ្រាប់​ចំ​ទូក​ម៉ូតូ​ខាងឆ្វេង ធ្លាយ​ទៅខាង​ស្តាំ​ក៏ត្រូវ ប្រអប់ជើង​ជនរងគ្រោះ ខាងស្តាំ​បៀម​គ្រាប់​ជាប់​នៅក្នុង​ជើង ហើយ​ជនសង្ស័យ​បេះ​ខ្សែដៃ មាស​សុទ្ធ​ចំនួន​២​ជី ជិះ​ម៉ូតូ​គិចខ្លួនបាត់​តែម្តង​។​

    ជនរងគ្រោះ ឈ្មោះ ផាវ សុផាន ភេទ​ស្រី​ អាយុ១៨​ឆ្នាំ មុខរបរ​កម្ម​ករោង​ចក្រ​ ​រស់នៅ​ភូមិ ថ្ម​ឥដ្ឋ ស្រុក​កំពង់ត្រឡាច ខេត្តកំពង់ឆ្នាំង់  រងរ​ហួស​ប្រអប់ជើង​ខាងស្តាំ​ត្រូវបាន​អ្នកជិតខាង​នាំយក​នៅ​សង្គ្រោះ​នៅ​មន្ទី​ពេទ្យ​ឯកជន តែ វណ្ណា នៅ​សាលា​លេខ​ប្រាំ​៕​

adverise with khmeread

អ្នកនឹងចូលចិត្ត

មតិយោបល់