adverise with khmeread 1

ជិត​២០​ឆ្នាំ​ហើយ​ទើប Rose ទម្លាយ​អា​ថ៍កំ​បាំង​មួយ​ក្នុង​រឿង Titanic

​    ​នេះ​ជា​រឿង​មួយ​ដែល​ត្រូវបាន​គេ​យល់ដឹង​ជា​សកល​ដែលថា Rose អាច​នឹង​ជួយ​ជីវិត Jake បាន​នៅក្នុង​ខ្សែភាពយន្ត Titanic ប៉ុន្តែ​ជំនួស​មកវិញ​នាង​បាន​បណ្តោយឱ្យ​គាត់​កក​រហូតដល់​ស្លាប់ ខណៈដែល​នាង​សុខចិត្ត​តោង​ទ្វារ​ឈើ​យករួចខ្លួន​តែឯង​។​

​    ​សោកនាដកម្ម​ដែល​មិនអាច​បំភ្លេចបាន នៅពេល​មនុស្ស​ដែល​អ្នក​ស្រឡាញ់គ្នា​បាន​ឃ្លាត​លាចាក​លោក​នេះ​បាន​ចាក់​ទម្លុះ​បេះដូង​របស់​មនុស្ស​ទូទាំង​ពិភពលោក មុនពេល​មនុស្ស​ជាច្រើន​បានចាប់ផ្តើម​ទទូចថា​ទីបញ្ចប់​សោកនាដកម្ម​នេះ​អាច​នឹង​ចៀសវាង​បាន​។​

​    ​Kate Winslet តួអង្គ Rose ដែល​សម្តែង​ក្នុង​រឿង​ឈ្នះ​ពានរង្វាន់​អូ​ស្ការ​នេះ ទីបំផុត​ជិត ២០ ឆ្នាំ​ក្រោយមក បាន​ទទួលស្គាល់ថា​ស្ថានភាព​នាង​ពេលនោះ​អាច​នឹង​សង្គ្រោះ​ជីវិត​របស់ Jack បាន​មែន​។​

​    ​តារា​សម្តែង​រូបនេះ​បានបង្ហាញ​ខ្លួន​នៅក្នុង​កម្មវិធី Jimmy Kimmel Live នាពេល​កន្លងទៅ​ដើម្បី​ធ្វើការ​ពិភាក្សា​ពី​ការជួប​ជុំគ្នា​វិញ​ជាមួយនឹង​តារា​សម្តែង​រួម​អាជីព Leonardo DiCaprio នៅក្នុង​កម្មវិធី​ប្រគល់​ពានរង្វាន់​។ Kimmel មិនបាន​ភ្លេច​ឱកាស​ដើម្បី​សាកសួរ​ពី​ទស្សនៈ​របស់​នាង​នៅលើ​ទ្វារ​អណ្តែត​សមុទ្រ ជា​ចំណុច​មួយ​ដែល Rose បណ្តោយឱ្យ​មិត្ត​ប្រុស​ខ្លួន​បាត់បង់​ជីវិត​។​

​    ​នាង​បាន​និយាយថា "​ខ្ញុំ​យល់ស្រប​។ ខ្ញុំ​គិតថា​គាត់​អាច​សម​នឹង​ទទួលបាន​ផ្នែក​ខ្លះ​នៅលើ​ទ្វារ​មួយ​នោះ វា​គឺជា​ការពិត​"​។​

​    ​ក្រុម​អ្នកគាំទ្រ​បាន​ចំណាយពេល​ជាច្រើន​ទសវត្សរ៍​មកហើយ​ដើម្បី​ព្យាយាម​បញ្ជាក់​ទៅដល់​ផលិតករ James Cameron ថា​ទាំង Rose និង Jack អាច​នឹង​តោង​បំបែក​ទ្វារ​នាវា​នោះបាន​។ ពួកគេ​នឹង​អាច​លេងបៀ​បាន​ទៀតផង​នៅលើ​ទ្វារ​មួយ​នោះ ដែល​វា​មើលទៅ​មាន​ទំហំ​ធំ​សមល្មម​ដែរ​ទេតើ​៕

adverise with khmeread
ប្រភព៖ Independent

អ្នកនឹងចូលចិត្ត

មតិយោបល់