adverise with khmeread 1

Chrissie Chau ទទួល​កាដូ​ពី​ប្រុសៗ​ជាច្រើន ប៉ុន្តែ​នេះ​ជា​មូល​ហេតុដែល​គ្មាន​នរណាម្នាក់​អាច​យក​បេះដូង​របស់​នាង​បាន​

​    ​ប្រាំមួយ​ថ្ងៃមុន Chrissie Chau បាន​ចូលរួម​នៅក្នុង​កម្មវិធី​ដាក់​បញ្ចាំង​ខ្សែភាពយន្ត​មួយ ហើយ​នាង​បានបង្ហាញ​ខ្លួន​ជាមួយនឹង​ការទទួល​ទាន​អាហារ​ពេល​ល្ងាច​ជាមួយនឹង​មិត្ត​ប្រុស​ថ្មី​ម្នាក់ទៀត ខណៈដែល​នោះ​ក៏​ផ្នែក​មួយ​នៃ​កម្មវិធី​ខួបកំណើត​ឈានចូល​វ័យ ៣១​ឆ្នាំ​របស់​នាង​ដែរ​។​

​    ​តារា​សម្តែង​ស្រី​ដ៏​ពេញនិយម​ក្នុងប្រទេស​ចិន​រូបនេះ​បាន​និយាយថា នាង​បានទទួល​អំណោយ​ធំ​ពី​កំណាន់ចិត្ត​របស់​នាង ប៉ុន្តែ​មិនអាច​ស្វែងរក​ដៃគូ​ស័ក្តិសម​ណាមួយ​ឡើយ​។​

​    ​នាង​បាន​បញ្ជាក់ថា "​យើង​ត្រូវការ​ពេលវេលា​ដើម្បី​ស្វែងយល់​ពីគ្នា​បន្តិច​ម្តងៗ ហើយ​យើង​បានទទួល​ទាន​អាហារ​ជាមួយគ្នា​ម្តង​ទៅ​ពីរ​គឺ​មិន​គ្រប់គ្រាន់​នោះឡើយ​"​។​

​    ​នៅក្នុង​ពេលវេលា​ដែល​នាង​បាន​ណាត់ជួប​ជា​មិត្ត​ថ្មី និង​ក្នុងពេល​ដែលមាន​ការចាប់​អារម្មណ៍​យ៉ាង​សម្បើម​ពី​ប្រព័ន្ធ​ផ្សព្វផ្សាយ​ក្នុងស្រុក នាង​បានផ្តល់​ដំបូន្មាន​ទៅដល់​មិត្ត​នារីៗ​ទាំងឡាយ​យក​ពេលវេលា​ឱ្យបាន​ច្រើន​ដើម្បី​ស្វែងយល់​ពី​ដៃគូ​ដ៏​ល្អ​ម្នាក់​ឱ្យ​ប្រសើរ មុនពេល​ដែល​យើង​ហក់​ចូលទៅក្នុង​ទំនាក់ទំនង​ស្នេហា​៕

adverise with khmeread
ប្រភព៖ Lollipop

អ្នកនឹងចូលចិត្ត

មតិយោបល់