adverise with khmeread 1

Ronaldo បាញ់​ក្រុម​អ្នក​រិះគន់​ផ្កាប់មុខ​ទាំងឡាយ​របស់ខ្លួន​ធ្ងន់ៗ​អំឡុង​ពិធី​អបអរ​ពាន CL

​    ​កីឡាករ Cristiano Ronaldo បាន​ទទូចថា គាត់​នៅតែ​ខ្លាំង​ដដែល ដោយ​អះអាងថា ការ​ច្រណែនឈ្នានីស​គឺជា​ហេតុផល​តែមួយគត់​ដែល​មនុស្ស​មួយចំនួន​មិន​រីករាយ​ចំពោះ​ពាន Champions League លើក​ទី​បី​របស់គាត់​។​

​    ​គាត់​បាន​និយាយថា "​រដូវ​កាល​នេះ​ខ្ញុំ​ជា​កីឡាករ​ទីមួយ​នៅក្នុង​ក្រុម​ដែល​លេង​ច្រើន​នាទី​ជាងគេ​។ ខ្ញុំ​លេង​ច្រើនជាង ៤០០០ នាទី ដែល​នេះ​មានន័យ​ច្រើនណាស់​សម្រាប់​ខ្ញុំ​។ វា​មានន័យថា ខ្ញុំ​នៅតែ​លេង​ល្អ ខ្ញុំ​នៅតែមាន​អារម្មណ៍​ថា កាយ​សម្បា​ទានិ​ង​ស្មារតី​នៅតែ​ល្អ​។ ខ្ញុំ​ជា​អ្នក​ស៊ុត​បាន​ច្រើនជាងគេ​ក្នុង​ក្របខ័ណ្ឌ​នេះ​ម្តងទៀត (១៦ គ្រាប់​)"​។​

​    ​គាត់​បន្តថា "​ប្រសិនបើ​អ្នក​សួរ​ខ្ញុំ​ថា​តើ​ខ្ញុំ​ហត់​អត់ ពិតណាស់ ជើង​របស់ខ្ញុំ​ចំណាយពេល​ច្រើន​។ ប៉ុន្តែ​ខ្ញុំ​នៅតែ​នៅទីនេះ​! ខ្ញុំ​តែងតែ​នៅទីនេះ​។ ខ្ញុំ​បានបង្ហាញ​ក្រុម​ថា ខ្ញុំ​តែងតែ​នៅ​ជាមួយ​ពួកគេ​មិន​ថា​ពេលវេលា​ល្អ​ឬក៏​អាក្រក់​នោះទេ​។ ទាំងនេះហើយ​ដែល​ធ្វើឱ្យ​ខ្ញុំ​មាន​មោទនៈភាព​។ ទម្រង់​លេង​របស់ខ្ញុំ​នៅ​វគ្គ​ផ្តាច់ព្រ័ត្រ​ប្រហែលជា​មិនល្អ ប៉ុន្តែ​នរណា​លេង​ល្អ​ជាងគេ​? គ្មានទេ​! ដូច្នេះ​វា​ពិតជា​ពិបាក​។ វា​ជា​ថ្ងៃ​ចុងរដូវ​កាល ដូច្នេះ​អ្នក​មិនមាន​កម្លាំង​ជើង​ដែល​អ្នក​ធ្លាប់​មាននៅ​ដើមរដូវ​កាលនោះ​ទេ ប៉ុន្តែ​ខ្ញុំ​បាន​ប្រឹង​អស់ពី​សមត្ថភាព ហើយ​ខ្ញុំ​បានឈ្នះ​"​។

​    ​គាត់​ក៏បាន​និយាយថា ស្រុកកំណើត​របស់គាត់​នឹងមាន​មោទនៈភាព​ចំពោះ​គាត់ ព្រោះ​គាត់​ជា​ជនជាតិ​ព័រ​ទុយ​ហ្គា​ល់​តែមួយ​រូប​គត់​ដែល​ឈ្នះ Champions League បី​ដង ប៉ុន្តែ​គាត់​ក៏បាន​វាយប្រហារ​ទៅកាន់​ក្រុម​អ្នក​រិះគន់​ផងដែរ​ថា "​មានតែ​មនុស្ស​ច្រណែនឈ្នានីស​ប៉ុណ្ណោះ ដែល​មិន​ពេញចិត្ត​! ប៉ុន្តែ​ខ្ញុំ​មិន​ខ្វល់​។ ខ្ញុំ​តែងតែ​រក្សា​មនុស្ស​ដែល​ស្រឡាញ់​ខ្ញុំ ដូច្នេះ Champions League នេះ​គឺ​សម្រាប់​ពួកគេ​ពិសេស​អ្នក​ដែល​គាំទ្រ​ខ្ញុំ​គ្រប់ពេលវេលា ប្រិយមិត្ត​របស់ខ្ញុំ​នៅ​ព័រ​ទុយ​ហ្គា​ល់​និង​ជុំវិញ​ពិភពលោក​"៕

adverise with khmeread
ប្រភព៖ Daily Mail

មតិយោបល់