A h7jedaikpe 2016 05 29 1464532058resized pic

ក្រុមហ៊ុន​ចិន​ធ្វើការ​សុំទោស​សម្រាប់​ការផ្សព្វផ្សាយ​ពាណិជ្ជកម្ម​សាប៊ូ​បែប​រើសអើង​ជាតិ​សាសន៍​

    ​ប៉េកាំង​៖ ក្រុមហ៊ុន​ផលិត​សាប៊ូ​ប្រទេស​ចិន​មួយ​បានធ្វើការ​សុំទោស​សម្រាប់​ការផ្សាយពាណិជ្ជកម្ម​មួយ ដែល​បង្ហាញ​ពី​បុរស​ស្បែក​ខ្មៅ​ម្នាក់​ញាត់​ចូលក្នុង​ម៉ាស៊ីនបោកខោអាវ និង​ប្រែ​ទៅជា​សម្បុរ​សជន​ជាតិ​អាស៊ី​ម្នាក់ គឺ​ប៉ុន្មាន​ថ្ងៃ​ប៉ុណ្ណោះ​បន្ទាប់ពី​មានការ​រិះគន់​យ៉ាង​ចាស់ដៃ​រួចមក​នោះ​។​

​    ​ការផ្សាយពាណិជ្ជកម្ម​ដោយ​ក្រុមហ៊ុន Shangai Leishang Cosmetics បាន​បង្កចលាចល​នៅលើ​វេ​ប​សាយ​ព័ត៌មាន​អាមេរិក ជាមួយនឹង​អ្នក​អត្ថាធិប្បាយ​លើកឡើង​ពី​ឧទាហរណ៍​នៃ​ការរើសអើង​ប្រជាជន​ស្បែក​ខ្មៅ​ក្នុងប្រទេស​ចិន​។​

​    ​វីដេអូ​ពាណិជ្ជកម្ម​នោះ​ត្រូវបាន​មនុស្ស​មើល ៧ លាន​ដង​នៅលើ​បណ្ដាញ Youtube ក្នុងពេល​ត្រឹមតែ​បី​ថ្ងៃ​ប៉ុណ្ណោះ​៕

 

ប្រភព៖ channelnewsasia

អ្នកនឹងចូលចិត្ត

មតិយោបល់