adverise with khmeread 1

​លោក Mourinho ចង់​នាំ Ferdinand មក​ធ្វើ​បដិវត្តន៍​នៅ Man Utd ជាមួយគ្នា​

​    ​លោក Jose Mourinho កំពុង​រៀបចំ​ឱ្យ​លោក Rio Ferdinand នូវ​តំណែង​ដឹកនាំ​មួយ​ក្នុង​ក្រុម នៅក្នុង​ការផ្លាស់​ទ្រង់ទ្រាយ​ធំ​ម្តងទៀត​របស់គាត់​នៅ​ក្លឹប Manchester United​។​

​    ​គ្រូបង្វឹក​សញ្ជាតិ​ព័រ​ទុយ​ហ្គា​ល់​រូបនេះ​ត្រូវបាន​ប្រកាស​ជា​អ្នក​ជំនួស​តំណែង​លោក Louis van Gaal កាលពី​ថ្ងៃ​សុក្រ​សប្តាហ៍​មុន​ហើយ​លោក​ក៏​នឹង​នាំ​លោក Rui Faria និង Silvino Louro មកជា​មួយ​គាត់​នៅ​ទឹកដី Old Trafford ផងដែរ​។​

​    ​លោក Mourinho ចង់បាន Ferdinand ជា​ផ្នែក​មួយ​នៃ​ក្រុម​របស់គាត់​ខណៈ​គ្រូបង្វឹក​រូបនេះ​កំពុងធ្វើការ​ផ្លាស់ប្តូ​រទ​ម្រ​ង់​ដឹកនាំ​ក្នុង​ក្រុម​។​

​    ​ប៉ុន្តែ​គេ​នៅមាន​មន្ទិលសង្ស័យ​ចំពោះ​អនាគត​របស់លោក Ryan Giggs ដែល​នឹង​ចរចា​ជាមួយ​គ្រូបង្វឹក​បិសាច​ក្រហម​ថ្មី​នៅ​ចុង​សប្តាហ៍​នេះ បន្ទាប់ពី​គាត់​វិលត្រឡប់​ពី​ក្រុង​ឌុយ​បៃ​វិញ​។​

​    ​ទោះជា​យ៉ាងណា លោក Mourinho ចង់​រក្សា​បុរស​ជើងចាស់​រូបនេះ​នៅ​ក្លឹប​ដើម្បី​ជួយ​ដល់​ក្រុមយុវជន និង​ព្រមទាំង Ferdinand ផងដែរ​៕

adverise with khmeread
ប្រភព៖ Daily Mail

មតិយោបល់