adverise with khmeread 1

​ក្រុម​អ្នកគាំទ្រ Real Madrid នៅ​ប្រទេស​អ៊ីរ៉ាក់​ចំនួន ១២ នាក់​ត្រូវបាន​សម្លាប់​អំឡុង​ការប្រកួត​វគ្គ​ផ្តាច់ព្រ័ត្រ CL

​    ​ជ័យជម្នះ Champions League របស់ Real Madrid ត្រូវបាន​អមដោយ​ភាព​សោកសៅ​បន្ទាប់ពី​ក្រុម​ភេ​វករ​បានសម្លាប់​មនុស្ស​ចំនួន ១២ នាក់​នៅ​ប្រទេស​អ៊ីរ៉ាក់​ខណៈ​កំពុង​ទស្សនាការ​ប្រកួត​វគ្គ​ផ្តាច់ព្រ័ត្រ​។​

​    ​ហេតុការណ៍​នេះ​បានកើត​ឡើង​នៅ​មូលដ្ឋាន​ក្រុម​អ្នកគាំទ្រ​ក្លឹប Real មុន​វគ្គ​ទាត់​បាល់​ប៉េ​ណា​ល់​ទី​។ កាលពី​ដើមខែ​នេះ ក្រុម​ភេរ​វករ​ក៏បាន​វាយប្រហារ​ក្រុម​អ្នកគាំទ្រ Real Madrid ផងដែរ ដែល​បានសម្លាប់​ជីវិត​មនុស្ស​ចំនួន ១៦ នាក់​នៅ​ទីក្រុង Samarra ប្រទេស​អ៊ីរ៉ាក់​។​

​    ​អំពើ​ឃោរឃៅ​កាលពី​ថ្ងៃ​សៅរ៍​នេះ​បាន​កើតឡើង​នៅ​ទីក្រុង Baakouba ខណៈ​ក្រុម​ភេរវ​ករ​បាន​ចូលទៅក្នុង​អគារ​និង​ចាប់ផ្តើម​បាញ់រះ​គ្មាន​ត្រា​ប្រណី ដោយ​សម្លាប់​ជីវិត​មនុស្ស​ចំនួន ១២ នាក់​និង​របួស​ជាច្រើន​នាក់​ផ្សេងទៀត​។​

​    ​អាជ្ញាធរ​អ៊ីរ៉ាក់​បាន​សន្ម​ត់​ការវាយប្រហារ​នេះ​គឺ​ជាប់ទាក់ទង​នឹង ISIS ដែល​ពួកវា​ជឿថា បាល់ទាត់​គឺ "​ប្រឆាំងនឹង​មូស្លីម​"៕

adverise with khmeread
ប្រភព៖ Marca

មតិយោបល់