adverise with khmeread Tokoroa

មិនគួរ​ឱ្យ​ជឿ​! ការងារ​រយៈពេល​បី​ខែ​ទទួលបាន ២៨ ម៉ឺន​ដុល្លារ តែ​គ្មាន​អ្នកដាក់ពាក្យ​សូម្បី​ម្នាក់​

    ​ប្រាក់ខែ​ជិត ២៨ ម៉ឺន​ដុល្លារ​រយៈពេល​បី​ខែ​ដែល​ធ្វើ​គ្មាន​យប់​ថ្ងៃ ឬក៏​ចុង​សប្ដាហ៍​សម្រាប់​ការងារ​មួយ​នៅ​កោះ​ភាគ​ខាងជើង​ប្រទេស​នូ​វែ​ល​សេ​ឡង់​ត្រូវគេ​រំពឹងថា​ទាក់ទាញ​អ្នកដាក់ពាក្យ​ច្រើន​។​

​    ​ប៉ុន្ដែ​គ្រូពេទ្យ​លោក Alan Kenny និយាយថា គាត់​បាន​កំពុង​ជួប​ការលំបាក​ក្នុងការ​បំពេញ​កន្លែង​ការងារ​ទំនេរ​មួយ រហូតដល់​ថ្នាក់​គាត់​សម្រេចចិត្ត​ផ្តល់​ការបង្ហាត់បង្ហាញ​ការអនុវត្តន៍​ផ្នែក​វេជ្ជសាស្ត្រ​ពាក់កណ្ដាល​របស់គាត់​នៅ​ទីក្រុង Tokoroa ស្ថិត​លើ​កោះ Waikato ដល់​បេក្ខជន​ដែល​ដាក់ពាក្យ​ជោគជ័យ​ទៀតផង​។​

​    ​គ្រូពេទ្យ​វ័យ ៦១ ឆ្នាំ​រូបនេះ​បាន​និយាយថា បន្ទុក​ការងារ​របស់លោក​បាន​ផ្ទុះឡើង​កាលពី​ឆ្នាំទៅ ប៉ុន្ដែ​គាត់​មិនអាច​រក​នរណាម្នាក់​ឱ្យជួយ​ទំហំ​ការងារ​ដ៏​ធំ​របស់គាត់​បានទេ​។​

​    ​គាត់​បាន​ប្រាប់​ទៅ​វេ​ប​សាយ New Zealand Hereald ថា "​ខ្ញុំ​អាច​ផ្ដល់ឱ្យ​ពួកគេ​នូវ​ប្រាក់ចំណូល​ដ៏​ច្រើន ដែលជា​ចំណូល​សឹង​មិន​គួរឱ្យ​ជឿ​។ ការងារ​របស់ខ្ញុំ​រ៉ាប់រង​លែង​ឈ្នះ​កាលពី​ឆ្នាំទៅ ព្រោះ​អ្នកជំងឺ​រឹតតែ​កើនឡើង ហើយ​ចំណូល​ក៏បាន​រឹតតែ​ច្រើន​ដែរ​។ ប៉ុន្ដែ​វា​លំបាក​ពេក​ហើយ​នៅ​ចុងបញ្ចប់​នៃ​ថ្ងៃ​នីមួយៗ​"​។​

​    ​វេជ្ជបណ្ឌិត​លោក Kenny បាន​និយាយថា គាត់​រកបាន​ចំណូល​ច្រើនឡើងៗ​ប៉ុន្តែ​បែរជា​បរាជ័យ​ក្នុងការ​ស្វែងរក​មនុស្ស​មក​ចែករំលែក​ការងារ ដែល​ឥឡូវ​មាន​អ្នកជំងឺ​រហូត​ទៅ ៦ ពាន់​នាក់​នៅលើ​សៀវភៅ​បន្ទុក​របស់គាត់​។​

​    ​គាត់​និយាយថា "​ខ្ញុំ​ស្រឡាញ់​ការងារ​របស់ខ្ញុំ ហើយ​ខ្ញុំ​ចូលចិត្ត​ទីនេះ ប៉ុន្ដែ​ខ្ញុំ​ប្រឹង​អស់​សមត្ថភាព​ហើយ​ដើម្បី​ជ្រើសរើស​វេជ្ជបណ្ឌិត​មួយរូប​។ បើ​គ្រាន់តែ​ជ្រើសរើស​វេជ្ជបណ្ឌិត​ពិបាក​បែបនេះ ដូច្នេះ​វា​នឹង​រឹតតែ​ជាការ​ងារ​ពិបាក​ខ្លាំង​បំផុត​ហើយ​ដើម្បី​រកម​នុស្ស​ជំនួស​ខ្ញុំ​"​។​

​    ​ជាធម្មតា​គ្រូពេទ្យ​ប្រទេស​នូ​វែ​ល​ហ្សេ​ឡង់​អាច​រំពឹង​ទទួលបាន ១៥ ទៅ ២០ ម៉ឺន​ដុល្លារ​ក្នុង​មួយឆ្នាំ ប៉ុន្ដែ​ទោះបី​ការ​មានការ​ផ្ដល់ជូន​ប្រាក់​ការងារ​ដ៏​សប្បុរស​របស់លោក​វេជ្ជ​បណ្ឌិត Kenny បែបនេះ​ក្តី ក៏​គាត់​បាន​និយាយថា គ្មាន​នរណា​ដាក់ពាក្យ​សោះ​រយៈពេល ៤ ខែ​ហើយ​។​

​    ​លោក Linda Reynolds ប្រធាន​ប្រតិបត្តិ​រង​នៃ​អង្គការ Rural General Practice Network ប្រទេស​នូ​វែ​ល​សេ​ឡង់ បាន​និយាយថា​ភាព​ឯកោ កង្វះ​នៃ​សាលារៀន​និង​សេវា​អ៊ី​ន​ធឺ​ណេ​ត​ខ្សោយ ជា​កង្វះខាត​មួយ​នៃ​គ្រូពេទ្យ​តាម​ជនបទ​ក្នុងប្រទេស​នេះ​៕

ប្រភព៖ Independent

adverise with khmeread

អ្នកនឹងចូលចិត្ត

មតិយោបល់