adverise with khmeread 8c4ebc2d 1b75 42a9 9980 a6926b63b02b

បៀមឈើចាក់ធ្មេញរហូតដេកលក់​ លេបចូលក្នុងពោះរត់ទៅពេទ្យជួយ

    ភ្នំពេញ ៖ បុរស​ម្នាក់​បាន​បៀម​ឈើចាក់ធ្មេញ​រហូត​ដេកលក់ ហើយ​លេប​ចូលក្នុង​ពោះ​បណ្តាលឱ្យ​ឈើចាក់ធ្មេញ​ចាក់​ធ្លាយ​ពោះវៀន ហូរ​ទឹក​អា​ស៊ីត​រលាក​ពេញ​ស្រោមពោះ​ហើយ​មាន​អាកា​រៈ​ចុកពោះ​យ៉ាងខ្លាំង ត្រូវបាន​ក្រុមគ្រួសារ​នាំមក​មន្ទីរពេទ្យ​ជោ​រៃ​ព្យាបាល​។​

    នៅវេលា​ម៉ោង ២ រសៀល​ថ្ងៃទី ២៨ ខែឧសភា ឆ្នាំ​២០១៦ កន្លងទៅនេះ​លោកស្រី​វេជ្ជបណ្ឌិត ឯកទេស​ត​វះកាត់​ទូទៅ ង្វៀន ធិ ម៉ា​យ​ឡិ​ញ និង​លោក​វេជ្ជបណ្ឌិត ជិន ហ្វឿ​ក ឡុ​ក ឯកទេស​ផ្នែក​ដាក់​ថ្នាំ​សណ្តំ ព្រមទាំង​ក្រុម​បេសកម្ម មកពី​មន្ទីរពេទ្យ ចឺ​រី វៀតណាម បានធ្វើការ​វះកាត់​ឆ្លុះ (Laparoscopic surgery) ចាប់យក​ឈើចាក់ធ្មេញ ដែល​អ្នក​ជម្ងឺ​បាន​លេប​ចូលទៅក្នុង​ពោះ ចាក់​ធ្លាយ​ពោះវៀន ធ្វើឱ្យ​ទឹក​អាស៊ីត​រំលាយ​អាហារ​ក្នុង​ពោះវៀន​ហូរ​ចេញ រលាក​ពេញ​ស្រោមពោះ។​

    អ្នក​ជម្ងឺ​មាន​អាកា​រៈ​ចុក និង​ហើមពោះ ក្តៅរ​ងារ​ញាក់ ពិបាក​ទ្រាំ បានមក​កាន់​មន្ទីរពេទ្យ ហើយ​សង្គ្រោះ​ទាន់ពេលវេលា។  ក្នុងករណីនេះ បើ​គ្រូ​ព​ទ្យ​ពុំ​ធ្វើការ​វះកាត់​ទាន់ពេលវេលា​ទេ អ្នក​ជម្ងឺ​នឹង​ស្លាប់​ក្នុង​អាកា​រៈ Peritonitis Septic Shock។​

    លោក​វេជ្ជបណ្ឌិត​បាន​អំពាវនាវ​ដល់​ប្រិយមិត្ត​មេត្តា​ប្រុងប្រយ័ត្ន ក្នុងការ​ប្រើប្រាស់​ឈើចាក់ធ្មេញ រហូតដល់​គេង​លង់លក់ បណ្តាលឱ្យ​លេប​ចូលទៅក្នុង​ពោះ ដោយ​មិនដឹង​ខ្លួន។​​ ​មន្ទីរពេទ្យ​ជោ​រៃ បាន​ជួប​ករណីនេះ​ជា​លើក​ទី​ពីរ​ហើយ៕ 

adverise with khmeread

អ្នកនឹងចូលចិត្ត

មតិយោបល់