adverise with khmeread 8015219d ba47 41b4 a2b4 a84abcd0bdd2

គាស់​ផ្ទះ​លួច​ទ្រព្យសម្បត្តិ អ្នកស្រុក​៨​លើក​ចាប់ខ្លួនបាន​៣​នាក់​

    ភ្នំពេញ ៖ ជនសង្ស័យ​ដែល​តែងតែ​ដើរ​អុកឡុក​គាស់​ផ្ទះ​ប្រជាពលរដ្ឋ​បាន​៨​លើក​ត្រូវបាន​ប្រជាពលរដ្ឋ​សហការ​ជាមួយ​កម្លាំង​ប៉ូលិស​ប៉ុស្តិ៍​កា​កាប​និង​ប៉ូលិស​ខណ្ឌ​ពោធិ​សែន​ជ័យ​ឃាត់ខ្លួន​បាន​នៅវេលា​ម៉ោង​២​កន្លះ​ទៀបភ្លឺ​ថ្ងៃ​២៩​ ឧសភា​ ឆ្នាំ​២០១៦ កន្លងទៅនេះ។​

    ប៉ូលិស​និយាយថា ជនសង្ស័យ​ចំនួន​៣​នាក់ ខាងលើនេះ​បានធ្វើ​សកម្មភាព​គាស់​ផ្ទះ​យក​សម្ភារៈ​នៅ​ភូមិ​ប៉ប្រក់​ខាងត្បូង សង្កាត់​កា​កាប​ហើយ​ត្រូវបាន​ប៉ូលិស​ដកហូត​បាន​វត្ថុ​តាង​ម៉ូតូ​២​គ្រឿង​ដែល​ពួកវា​ជិះ​ធ្វ​សកម្មភាព។​

    ប៉ូលិស​បន្តថា  ជនសង្ស័យ ១-​ឈ្មោះ​វង់ វិសាល អាយុ​៣០​ឆ្នាំ មុខរបរ​លក់​ត្រី ស្នាក់នៅ​ផ្ទះជួល ភូមិ​ត្រពាំង​ថ្លឹង​ចោមចៅ​មុខរបរ​លក់​ត្រី, ២​ឈ្មោះ​សុខ វាយោ អាយុ​២៣​ឆ្នាំ​ មុខរបរ​បើកបរ​រថយន្ត នៅផ្ទះ​ជួល ភូមិ​ត្រពាំង​ថ្លឹង សង្កាត់​ចោមចៅ​​ មុខរបរ​ជាង​ឡាន និង​៣-​ឈ្មោះ រស់ រុន អាយុ​៤១​ឆ្នាំ នៅ​ផ្ទះជួល​សង្កាត់​ស្ទឹងមានជ័យ មុខរបរ​រត់​ម៉ូតូឌុប។​

    ក្រោយ​សាក់សួរ​ជនសង្ស័យ​បាន​សារា​ភាព​ថា ពួកគេ​បានធ្វើ​សកម្មភាព​គាស់​ផ្ទះ​យក​សំភា​រះ​ចំនួន​៨​លើក ។ ឥឡូវ​សមត្ថកិច្ច​បាន​កសាង​សុំ​ណុំ​រឿង​បញ្ជូន​ឡើង​តុលាការ​តាម​និតិ​វិធី​ច្បាប់​៕

adverise with khmeread

អ្នកនឹងចូលចិត្ត

មតិយោបល់