adverise with khmeread 1. copy

សម្តី​របស់ Brad Pitt ចំពោះ Jolie ធ្វើឱ្យ​មនុស្ស​រាប់លាន​នាក់​យំ​អត់​ដឹងខ្លួន​

     មានរឿង​អា​ថ៍កំ​បាំង​ច្រើនណាស់​នៅ​ពីក្រោយ​រូបរាង​ស្គម​ដូច​គ្រោងឆ្អឹង​របស់ Angelina និង​សាច់រឿង​របស់ Brad Pitt បានធ្វើឱ្យ​មនុស្ស​រាប់លាន​នាក់​រំភើប និង​រំជើបរំជួល​ចិត្ត​រហូត​ដល់​ស្រក់​ទឹកភ្នែក​អត់​ដឹងខ្លួន​។ 

​    ​Brad Pitt បាន​រ៉ាយរ៉ាប់​អំពី​រឿងរ៉ាវ​ពីក្រោយ​ការ​ប្រែ​ពី​រូបរាង​ស្គម​គ្មាន​ព្រលឹង​របស់ Jolie មកជា​មនុស្ស​មាន​សាច់ឈាម មានសង្ឃឹម​ឡើងវិញ យ៉ាង​ដូច្នេះ​៖

​    ​"​ប្រពន្ធ​របស់ខ្ញុំ​ឈឺ​ធ្ងន់​ណាស់​។ នាង​ព្រួយបារម្ភ​អំពី​បញ្ហា ដែល​នាង​ជួបប្រទះ​នៅ​កន្លែងធ្វើការ និង សូម្បី​ក្នុង​ជីវិត​ឯកជន​របស់​នាង រួមជាមួយ​នឹង​កូនៗ​។ នាង​ស្រក​ទម្ងន់​យ៉ាងច្រើន​។ នាង​មាន​សភាព​ស្គមស្គាំង​ខ្លាំងណាស់​។ ហើយ​រឿង​ទាំងនេះ​កើតឡើង​ដោយសារតែ​ការ​យំ​រាល់ថ្ងៃ​។ 

​     នាង​បាន​កើតរោគ​ឈឺក្បាល​ខ្លាំង​ពិបាក​ទ្រាំ ឈឺបេះដូង ឈឺ​សួត និង​ឈឺឆ្អឹងឆ្អែង​។ នាង​មាន​សភាព​ហត់នឿយ​ខ្លាំង​។ នាង​មិនដែល​បាន​គេង​លក់​ស្រួល​ម្តងណា​ឡើយ​។ ហើយ​អាពាហ៍ពិពាហ៍​របស់​យើង​ស្ទើរតែ​ដាច់​ម្តងៗ​ដែរ​។ 

​    ​ពី​ភរិយា​ដ៏​ស្រស់ស្អាត​មកជា​ស្ត្រី​ដែល​សល់​តែ​ស្រមោល​។ នាង​មាន​ស្នាម​ខ្មៅ​ដ៏​ធំ​ក្រោម​រង្វង់​ភ្នែក ហើយ​នាង​ក៏​លែង​រវីរវល់​គិតពី​ខ្លួនឯង​ដែរ​។ ខ្ញុំ​នឹក​គិតថា បើ​នៅតែ​បែបនេះ​យើង​ទាំងពីរ​ច្បាស់​ជា​ចែកផ្លូវ​គ្នា​។ ខ្ញុំ​អស់សង្ឃឹម​គ្រប់យ៉ាង​ពេល​ឃើញបែបនេះ​។ 

​    ​ប៉ុន្តែ​នៅពេល​ខ្ញុំ​ហៀបនឹង​ចុះចាញ់ ស្រាប់តែ​ទទួលបាន​កម្លាំង​ជំរុញ​ទឹកចិត្ត​មួយ ហើយក៏​សម្រេចចិត្ត​ព្យាយាម​ធ្វើឱ្យ​រឿង​គ្រប់យ៉ាង​ប្រសើរ​ឡើងវិញ ព្រោះ​នៅក្បែរ​ខ្លួន​ខ្ញុំ ខ្ញុំ​នៅតែមាន​នារី​ដ៏​ស្រស់ស្អាត​បំផុត​ក្នុង​ពិភពលោក​។ 

​    ​នាង​ធ្លាប់ជា​ស្រី​ស្អាត​បំផុត​លើ​ផែនដី ហើយ​ខ្ញុំ​មាន​មោទនភាព​ណាស់​ដែល​បាន​គេង​កៀកកើយ​ក្បែរ​នាង​។ 

​    ​បន្ទាប់មក​ខ្ញុំ​ចាប់ផ្តើម​ជូន​ផ្កា​ស្អាតៗ​ដល់​នាង និង​ថើប​នាង​រាល់ថ្ងៃ ហើយ​និយាយ​តែ​ពាក្យ​សរសើរ​ល្អៗ​ដល់​នាង​គ្រប់ពេល​។ ខ្ញុំ​បាន​ព្យាយាម​ផ្គាប់ចិត្ត​នាង​គ្រប់ពេលវេលា និង​ធ្វើ​រឿង​ភ្ញាក់ផ្អើល​ដល់​នាង​រៀងរាល់ថ្ងៃ​។ ខ្ញុំ​រស់​នៅតែ​ដើម្បី​រូបនាង​។ ខ្ញុំ​បាន​និយាយ​តែ​អំពី​ឈ្មោះ​នាង​ជា​សាធារណៈ ហើយ​វា​ពិត​ជាមាន​ប្រសិទ្ធភាព​មែន​។