adverise with khmeread 3a5d4d19 fc20 4dfb 99fb 153782ca52d2   copy

លួច​ម៉ូតូ​បាន​ហើយ​បើក​ឌឺ​មុខ​ម្ចាស់​ជាប់​ខ្នោះ​

    ភ្នំ​ព​ញ ៖ ប៉ូលិស​ប៉ុស្តិ៍​ទួល​សង្កែ​និង​ប៉ូលិស​ខណ្ឌឫស្សីកែវ​បាន​បង្ក្រាប​ករណី​លួច​ម៉ូតូ​C125​នៅ​ថ្ងៃទី​២៩​ ឧសភា ​ឆ្នាំ​២០១៦​វេលា​ម៉ោង​៣​រសៀល​ការបង្ក្រាប​នេះ​បន្ទាប់ពី មាន​ករណី​បាត់​ម៉ូតូ​១​គ្រឿង​កាលពី​ថ្ងៃទី​២៩ ​ឧសភា​ ឆ្នាំ​២០១៦​ វេលា​ម៉ោង៥ ​និង​១៥​ភ្លឺ​នៅ​ចំណុច​ផ្ទះជួល​ក្រុម​១២​ ភូមិ​ទួល​សង្កែ សង្កា​ត​ទួល​សង្កែ​។​

    ប៉ូលិស​និយាយថា ជនរងគ្រោះ​ឈ្មោះ ជី សុ​ផា​រី ភេទ​ស្រី អាយុ​២៥​ឆ្នាំ ខ្មែរ ទីលំនៅ​ចំណុចកើតហេតុ ខាងលើ មុខរបរ​បុគ្គលិក​ក្រសួងសុខាភិបាល​។ ​ម៉ូតូ​ដែល​បាត់​ម៉ាក ​HONDA C125​ ព​ណ៌​ខ្មៅ​សេរី​ឆ្នាំ​2008​ ស្លាក​​លេខ​កណ្ដាល​1F-0771​។​

    ប៉ូលិស​បន្តថា នៅ​ថ្ងៃ ខែ ឆ្នាំ ​ដដែល​ម៉ោង​១៥​រសៀល​ថ្ងៃទី​២៩​ ឧសភា ​២០១៦ ​ជនរងគ្រោះ​បានឃើញ​ជនសង្ស័យ​កំពុង​ជិះ​ម៉ូតូ​របស់ខ្លួន​នៅ​ម្តុំផ្សារ​សាន់​ហាន់​សង្កាត់​ទួល​សង្កែ ហើយ​ក៏បាន​ស្រែក​ឲ្យ​គេ​ជួយ​ក៏​ជួប​សមត្ថកិច្ច​កំពុង​ល្បាត​លើផ្លូវ​ក៏​ឃាត់​ជនសង្ស័យ​បាន​ព្រមទាំង​ដកហូត​ម៉ូតូ​មក​ប្រគល់​ឲ្យ​ជនរងគ្រោះ​វិញ​។​

    ចំណែក​ជនសង្ស័យ​ឈ្មោះ ពុំ សាវឿន ភេទ​ប្រុស អាយុ​២២​ឆ្នាំ ខ្មែរ មុខរបរ​​សន្តិសុខ​ក្រុមហ៊ុន​សុ​វ​ត្តិ​ខេ​ម​បូ​គ្រុប​ត្រូវ​ន​ឃាត់ខ្លួន​។​

    ចំពោះមុខ​ប៉ូលិស​បាន​បញ្ជូនទៅ​អធិការដ្ឋាន​ដើម្បី​កសាង​សំណុំរឿង​បញ្ជូនទៅ​សាលាដំបូង​អនុវត្តតាម​នីតិវិធី​៕

adverise with khmeread

អ្នកនឹងចូលចិត្ត

មតិយោបល់