1

អារ៉ាប់​! ជិះសេះ​ហួស​សម័យ​ហើយ​គេ​ប្តូរ​មក​ជិះ​តោ​វិញ​ម្តង ខណៈ​ឡាន​ទំនើប​ចរាចរណ៍​ចរ​ស្គុះស្គាយ​ពេញ​ឌូ​បៃ​

    ​ទីក្រុង​ឌូ​បៃ​គឺជា​ទីក្រុង​ដ៏​ស៊ីវីល័យ​គ្មាន​ពីរ​លើ​លោក​ក្នុងប្រទេស​អារ៉ាប់​រួម​អេ​មី​រ៉ា​ត ដែល​បាន​ទាក់ទាញ​ភ្ញៀវ​ទេសចរណ៍​លំដាប់​លុយ​វាល់​លាន និង​ការថត​ខ្សែភាពយន្ត​ហូលីវូដ​ល្បីៗ​បណ្តាក់​គ្នា​ធ្វើដំណើរ​មកកាន់​ទីក្រុង​ដ៏​អស្ចារ្យ​មួយ​នេះ​។​

​    ​ខ្សែភាពយន្ត​ទាំងនោះ​រួមមាន Wall Street: Money Never Sleeps, Syriana, Mission: Impossible – Ghost Protocol' និង Fast and Furious ។​

​    ​អ្នក​ក៏​ធ្លាប់​បានឃើញ​ទិដ្ឋភាព​មួយចំនួន​នៃ​ទីក្រុង​នេះ​នៅក្នុង​ខ្សែភាពយន្ត​ទាំងនោះ ប៉ុន្តែ​ប្រហែលជា​ផ្នែក​ខ្លះទៀត​អ្នក​មិន​ធ្លាប់​បានឃើញ​ពីមុនមក​នោះឡើយ​។​

​    ​ជាមួយនឹង​ភាព​ស៊ីវីល័យ រួម​នឹង​ការនិយម​សត្វ​ចិញ្ចឹម​ខុសប្លែក​ពី​ទំនៀមទម្លាប់​របស់​ប្រជាជន​ទូទៅ​លើ​ពិភពលោក វេ​ប​សាយ Lifebuzz បានធ្វើការ​ចងក្រង​រូបភាព​ដ៏​ពិសេសៗ​មួយចំនួន​នៅក្នុង​ទីក្រុង​ឌូ​បៃ ដែល​មិន​ត្រឹមតែ​ជា​អ្វីដែល​អ្នក​ធ្លាប់បាន​ប្រទះឃើញ​នៅលើ​កញ្ចក់​យក្ស​នៃ​រោងភាពយន្ត​នោះឡើយ​។​

​    ​នាំគ្នា​ទៅពិនិត្យ​ថា​តើ​វា​ពិសេស​ដូចម្តេចខ្លះ​!៕

ប្រភព៖ Lifebuzz

មតិយោបល់