adverise with khmeread Article 3615783 34c3a54e00000578 247 636x382

ឪពុកម្ដាយ​របស់​ក្មេង ៤ ឆ្នាំ ដែល​ធ្វើឱ្យ​ធ្លាក់​កូន​ចូលទៅ​សួនសត្វ​ប្រឈមមុខ​ជាប់ទោស បន្ទាប់ពី​បង្ខំ​បុគ្គលិក​នៅ​ទីនោះ​បាញ់សម្លាប់​សត្វ​ស្វា​ឪ​

​    ​ប៉ូលិស​បាន​និយាយថា​ឪពុកម្ដាយ​របស់​ក្មេង​អាយុ ៤ ឆ្នាំ ដែល​បាន​តោង​របង​សួនសត្វ​របស់​ស្វា​ឪ អាច​ប្រឈមមុខ​នឹង​ជាប់ទោស​ព្រហ្មទណ្ឌ បន្ទាប់ពី​បង្ខំ​បុគ្គលិក​ឱ្យ​សម្លាប់សត្វ​ដ៏​គួរឱ្យ​ស្រលាញ់​មួយ​នេះ​។​

​    ​ស្វា​ឪ​ឈ្មោះ Harambe ទម្ងន់ ១៨១ គីឡូក្រាម​ត្រូវបាន​បាញ់សម្លាប់​ដោយ​មន្ត្រី​សួនសត្វ Cincinnati Zoo មួយថ្ងៃ​បន្ទាប់​ពីថ្ងៃ​ខួបកំណើត​លើក​ទី ១៧ ឆ្នាំ​របស់​វា នៅពេល​ក្មេងប្រុស​នោះបាន​តោង​តាម​របង​និង​ធ្លាក់ចូល​ទៅក្នុង​សួនសត្វ​ស្វា​នោះ​។​

​    ​ឧបទ្ទវ​ហេតុដែល​បាន​ថត​លើ​ទូរស័ព្ទដៃ​បាន​បង្កឱ្យមាន​ការខឹង​សម្បា​យ៉ាងខ្លាំង​ជាមួយនឹង​អ្នកចូលរួម​កាន់ទុក្ខ​ស្វា​ឪ​នេះ​រាប់ពាន់នាក់ និង​ថា​ការសម្លាប់​សត្វ​ស្វា​ឪ​នោះ​ជាការ​សម្លាប់​ដ៏​ល្ងីល្ងើ​បំផុត​។​

​    ​មនុស្ស​ជាច្រើន​បាន​ស្ដីបន្ទោស​ឪពុកម្ដាយ​របស់​ក្មេង​។ ពួកគេ​មិនទាន់​ត្រូវបាន​ជាប់ទោស​នៅឡើយ​ទេ ប៉ុន្ដែ​ប៉ូលិស​និយាយថា​រដ្ឋអាជ្ញា​អាច​ជ្រើស​រើសយក​ការដាក់ទោស​លើ​ពួកគេ​។​

​    ​លោកស្រី Michelle Gregg ម្ដាយ​របស់​ក្មេង​នោះបាន​ផុស​សារ​មួយ​នៅលើ Facebook ថា "​ខ្ញុំ​ចង់​អរគុណ​ទៅដល់​អ្នក​ទាំងអស់គ្នា​សម្រាប់​គំនិត​និង​ការ​បុណ្យ​ស្រន់​របស់​ពួកគេ​ថ្ងៃនេះ​។ អ្វីដែល​បានចាប់ផ្ដើម​ជា​ថ្ងៃ​ដ៏​អស្ចារ្យ​មួយ​បាន​ក្លាយជា​ថ្ងៃ​ដ៏​ឱ្យ​ខ្លាច​ទៅវិញ​"​។​

​    ​"​សម្រាប់​អ្នក​ដែល​បានឃើញ​ព័ត៌មាន​មួយ​នោះ​នៅលើ​បណ្ដាញ​សង្គម ដែល​កូន​របស់ខ្ញុំ​បាន​ធ្លាក់​ចូលទៅក្នុង​សួនសត្វ​ស្វា​ឪ​។ ព្រះ​បាន​ការពារ​កូន​ខ្ញុំ រហូតដល់​អាជ្ញាធរ​បានមក​ដល់​និង​ជួយ​កូន​ខ្ញុំ​"​។​

​    ​"​យើង​ពិតជា​អរគុណ​ដល់​ព្រះ​ណាស់ ដែល​កូន​របស់​យើង​សុវត្ថិភាព​។ គាត់​មកដល់​ផ្ទះ​និង​មិនមាន​បញ្ហា​នោះទេ​។ យើង​ចែករំលែក​ទឹកចិត្ត​របស់​យើង​ចំពោះ​ការសម្រេចចិត្ត​ភ្លាមៗ​របស់​បុគ្គលិក​របស់​សួនសត្វ​នោះ​"​។​

​    ​ម្ដាយ ដែល​បាន​នៅ​សួនសត្វ​នោះដែរ​បាន​និយាយថា គាត់​បាន​ព្យាយាម​បញ្ឈប់​កូន​របស់គាត់​ពី​ការរត់​ទៅលេង​ត្រង់​របង​នោះ ប៉ុន្ដែ​មិនអាច​ចាប់គាត់​បានទេ​នៅ​ខណៈនោះ​។​

​    ​សាក្សី​មា្ន​ក់បាន​និយាយ​ទៅកាន់​វេ​ប​សាយ WHIO ថា ស្វា​ឪ​នោះបាន​សម្ដែង​ការការពារ​ចំពោះ​ក្មេង​នោះ ហើយ​វា​មិន​បានចេញ​កាយវិការ​ព្រៃផ្សៃ​ទៅ​គំរាម​គំហែង​ក្មេង​នោះទេ​។​

​    ​មនុស្ស​ជាង ២ ពាន់​អ្នក​បាន​ចុះឈ្មោះ​ដាក់​ញ្ញ​តិ្ត​នៅលើ​វេ​ប​សាយ Change.org និង​ហៅ​ឪពុកម្ដាយ​ក្មេង​នោះមក​ទទួលកំហុស​សម្រាប់​សេចក្ដី​ធ្វេសប្រហែស និង​បណ្ដាលឱ្យ​ស្វា​ឪ​ដែល​គ្មាន​កំហុស​ស្លាប់​។​

​    ​ក្រោយ​កើតហេតុ​មាន​មនុស្ស​ជាច្រើន​បាន​កាន់ទុក្ខ​សត្វ​ស្វា​នោះ និង​បាន​ចោទប្រកាន់​ការសម្លាប់​សត្វ​ស្វា​នោះ ជាការ​សម្លាប់​ដ៏​ឆ្កួត​ល្ងីល្ងើ​បំផុត​៕

 

ប្រភព៖ Dailymail

adverise with khmeread

អ្នកនឹងចូលចិត្ត

មតិយោបល់