adverise with khmeread 1

​ភ្នែក​ធំ ទម្រង់​មុខ​ដូច​កូនក្រមុំ​តុក្កតា​! ប៉ុន្តែ​អ្នកនឹង​មិន​ហ៊ាន​រំខាន​ជីវិត​របស់​នាង​នោះឡើយ​ពេលដែល​បានឃើញ​រូបថត​របស់​នាង​

    ​ប្រសិនបើ​អ្នក​ធ្លាប់​ចាញ់បោក​សម្រស់ និង​រូបរាង​របស់​នារី​ណា​ម្នាក់​ដែល​អ្នក​ធ្លាប់​ឆ្លងកាត់ នារី​ម្នាក់នេះ​ប្រហែលជា​ឧទាហរណ៍​ដ៏​ឥតខ្ចោះ​មួយ​សម្រាប់​អ្នក​ហើយ​មើលទៅ​។​

​    ​តារា​ល្បី​លើ​ប្រព័ន្ធ​អ៊ីនធឺណិត Julia Vins វ័យ ២០​ឆ្នាំ ត្រូវបាន​គេ​សរសើ​ថា​មុខមាត់​របស់​នាង​ស្អាត​ដូច​តុក្កតា និង​ឬ​ក​ពារ​ដ៏​រម្យទម ប៉ុន្តែ​ប្រសិនបើ​អ្នក​ហ៊ាន​តែ​រញ៉េរញ៉ៃ​ជាមួយ​នាង​ច្បាស់​ណាស់​នោះ​ហើយ​ជា​ថ្ងៃ​អវសាន​សម្រាប់​ជីវិត​របស់​អ្នក​។​

​    ​យោងតាម​វេ​ប​សាយ Lifebuzz នារី​ដ៏​ស្រស់ស្អាត​ញាក់សាច់​រូបនេះ​ត្រូវបាន​គេ​ស្គាល់​ថា​នាង​មាន​អាជីព​ជា​កីឡាការិនី​កាយសម្ព័ន្ធ​មកពី​ប្រទេស​រុស្ស៊ី​។​

​    ​រូបរាង​ដ៏​ស្រស់ស្អាត​ដាច់​គេ​គ្មាន​ស្រី​ណា​ប្រៀបផ្ទឹម​បាន​មួយ​នេះ​គឺ​បានមកពី​ការហ្វឹកហាត់ និង​លើក​អ៊ា​ល់​ទែ​រ​ជាប្រចាំ ដែល​បុរសៗ​មួយចំនួន​ដែល​បាន​ប្រទះឃើញ​នាង​ច្បាស់​ជា​មិន​ហ៊ាន​ងើបមុខ​មើល​ឱ្យចំ​មុខ​នាង​នោះឡើយ​៕

adverise with khmeread
ប្រភព៖ Lifebuzz

មតិយោបល់