adverise with khmeread Moyes emery pellegrini

កក្រើក​ហើយ​! ក្លឹប Everton កំពុង​ស្វែងរក​អ្នកក្លាហាន​ណា​ដែល​អាចជួយ​ក្រុម​ខ្លួន​ប្រជែង​ជាមួយ​ក្រុម​ខ្លាំង​នៅ BPL, លុយ​មិនមែនជា​បញ្ហា​

​    ​លោក Ronald Koeman ជា​គ្រូបង្វឹក​ម្នាក់​ក្នុងចំណោម​គ្រូបង្វឹក​ឆ្នើម​បំផុត​នៅ​ក្របខណ្ឌ Premier League ដែល​ក្រុម Everton កំពុង​អន្ទះសារ​ផ្តល់​កិច្ចសន្យា​។ ខណ​:​ក្លឹប Southampton ចង់​ឲ្យ​លោក Koeman ចុះ​កិច្ចព្រមព្រៀង​ថ្មី​រយៈពេល​ពីរ​ឆ្នាំ​ដែលមាន​ទឹកប្រាក់​៥​លាន​ផោន គេ​ជឿថា ក្លឹប Everton បាន​ត្រៀម​ផ្តល់ប្រាក់​ឈ្នួល​ទ្វេដង​ដល់​គាត់​។

​    ​ការសន្យា​នេះ​នឹងធ្វើ​ឲ្យ​លោក Koeman ក្លាយជា​គ្រូបង្វឹក​ដែលមាន​តម្លៃ​ខ្លួន​ថ្លៃ​ម្នាក់ បន្ទាប់ពី​លោក Pep Guardiola លោក Jose Mourinho និង​លោក Arsene Wenger នៅក្នុង​ក្របខណ្ឌ​បាល់ទាត់​កំពូល​របស់​អង់គ្លេស​។​

​    ​ក្លឹប Everton គ្រោង​នឹង​ចរចា​ជាមួយនឹង​បេក្ខភាព​រហូតដល់​៩​នាក់ រួមទាំង​លោក David Moyes លោក Manuel Pellegrini អតីត​គ្រូបង្វឹក​របស់ City ផងដែរ ។ ចំណែក​លោក Paulo Fonseca ក៏​ជា​បេក្ខភាព​ម្ចាក់​ទៀត​ដែរ​៕

adverise with khmeread
ប្រភព៖ Mirror

មតិយោបល់