adverise with khmeread 1

​ខ្សែប្រយុទ្ធ Olympiakos ដែល​ត្រូវបាន​ក្រុមសង្គមងងឹត​ចាប់ពង្រត់​ឥឡូវ​អាជ្ញាធរ​ម៉ិ​កសិក​បាន​ជួយសង្គ្រោះ​ហើយ

​    ​អាជ្ញាធរ​និយាយថា កីឡាករ​បាល់ទាត់​អន្តរជាតិ​ម៉ិ​កសិក Alan Pulido ដែល​ត្រូវបាន​ចាប់ពង្រត់​នៅ​ភាគ​ឦសាន​ប្រទេស​ម៉ិ​កសិក​កាលពី​ថ្ងៃអាទិត្យ ឥឡូវ​ត្រូវបាន​ជួយសង្គ្រោះ​ហើយ​។​

​    ​Pulido វ័យ ២៥ ឆ្នាំ​ត្រូវបាន​ចាប់ជំរិត​នៅ​ទីក្រុង Ciudad Victoria ក្នុង​រដ្ឋ Tamaulipas បន្ទាប់ពី​ចាកចេញ​ពី​ពិធីជប់លៀង​។​

​    ​កម្លាំង​សន្តិសុខ​បាន​និយាយថា គាត់​ត្រូវបាន​រកឃើញ​ដោយ​សុវត្ថិភាព​ប៉ុន្តែ​បណ្តាញ​ព័ត៌មាន​ម៉ិ​កសិក​បានបង្ហាញ​រូបភាព​គាត់​ត្រូវបាន​រុំខ្សែ​ជាប់ដៃ​។​

​    ​ខ្សែប្រយុទ្ធ​រូបនេះ​បច្ចុប្បន្ន​ជា​កីឡាករ​របស់​ក្រុម Olympiakos នៅ​ប្រទេស​ក្រិ​ក និង​បាន​បង្ហាញខ្លួន​ប៉ុន្មាន​លើក​ឱ្យ​ក្រុម​ជម្រើសជាតិ​ផងដែរ​។​

​    ​ព័ត៌មាន​ក្នុងស្រុក​បាន​រាយការណ៍​ថា Pulido បាន​ចាក​ចេញពី​ពិធីជប់លៀង​ជាមួយ​មិត្តស្រី​របស់គាត់​នៅ​ព្រឹក​ព្រលឹម​ថ្ងៃអាទិត្យ​នៅពេលដែល​ឡាន​របស់គាត់​ត្រូវបាន​ហ៊ុំព័ទ្ធ​ទៅដោយ​ឡានធំៗ​។​

​    ​បុរស​ពាក់​ម៉ាស​ចំនួន​ប្រាំមួយ​នាក់​ត្រូវបាន​រាយការណ៍​ថា បាន​ចាប់​ខ្សែប្រយុទ្ធ​រូបនេះ​ដោយ​ប្រើ​កម្លាំង​ខណៈ​មិត្តស្រី​របស់គាត់​បាន​ចាកចេញ​ដោយ​គ្មាន​ស្នាមរបួស​នៅ​ចំណត​ឡាន​ដែលជា​កន្លែង​ដែល​ហេតុការណ៍​នេះ​បាន​កើតឡើង​។​

​    ​រដ្ឋ Tamaulipas គឺជា​រដ្ឋ​មួយ​ក្នុងចំណោម​រដ្ឋ​ដទៃទៀត​ដែល​សម្បូរ​ទៅដោយ​អំពើ​ហឹ​ង្សា​ខ្លាំងក្លា​។ ប្រទេស​ម៉ិ​កសិក​មាន​អាត្រា​ចាប់ជំរិត​ខ្ពស់​ជាងគេ​ក្នុង​ពិភពលោក ខណៈ​តួលេខ​ពី​រដ្ឋាភិបាល​បានបង្ហាញ​ថា មនុស្ស​ចំនួន ១០០០ នាក់​រៀងរាល់ឆ្នាំ​ត្រូវបាន​ចាប់ពង្រត់​។ មានការ​អះអាង​ផ្សេង​ទៀតថា តួលេខ​ពិតប្រាកដ​គឺ​ខ្ពស់ជាង ១០ ដង​៕

adverise with khmeread
ប្រភព៖ BBC

មតិយោបល់