adverise with khmeread 1

​ការមកដល់​របស់លោក Mourinho នៅ Man Utd កំពុង​បង្ខំចិត្ត Mata ឱ្យ​ចាក​ចេញពី​ក្លឹប​

​    ​ក្រុម Barcelona កំពុង​ពិចារណា​ការផ្ទេរ​ខ្សែបម្រើ​របស់​ក្រុម​បិសាច​ក្រហម Manchester United កីឡាករ Juan Mata​។​

​    ​អនាគត​របស់ Mata កំពុងស្ថិត​ក្នុង​មន្ទិលសង្ស័យ​បន្ទាប់​ការចាត់តាំង​លោក Jose Mourinho ជា​គ្រូបង្វឹក Man Utd ថ្មី ព្រោះ​គ្រូបង្វឹក​សញ្ជាតិ​ព័រ​ទុយ​ហ្គា​ល់​រូបនេះ​ជា​អ្នក​អនុញ្ញាតឱ្យ​ខ្សែបម្រើ​មាឌ​ល្អិត​រូបនេះ​ចាក​ចេញពី Chelsea កាលពី​ឆ្នាំ ២០១៤​។​

​    ​បើ​យោងតាម​កាសែត Mundo Deportivo បានឱ្យដឹងថា ក្រុម​យក្ស​នៅ La Liga មួយ​នេះ​កំពុង​បង្កើន​ការចាប់អារម្មណ៍​ចំពោះ​កីឡាករ​វ័យ ២៨ ឆ្នាំ​និង​ជា​អតីត​ខ្សែបម្រើ​របស់ Vanlecia រូបនេះ​។​

​    ​កាសែត​នេះ​ក៏​អះអាង​ទៀតថា Mata ដែល​មិនបាន​ជាប់​ក្នុង​បញ្ជី​ឈ្មោះ​សម្រាប់​ព្រឹត្តិការណ៍​យូរ៉ូ​នា​ប៉ុន្មាន​ថ្ងៃ​ខាងមុខនេះ កំពុង​រៀបចំ​ផែនការ​ចាក​ចេញពី​ទីក្រុង​ម៉ាន់​ឆេ​ស្ទើ​ហើយ​កាលពីពេល​ថ្មីៗ​នេះ​។ រូបគេ​បានមក​កាន់​ទីក្រុង​កំណើត​របស់ខ្លួន​ក្នុង​សប្តាហ៍​នេះ​។​

​    ​Barcelona កំពុង​សម្លឹង​បន្ថែម​ប្រព័ន្ធ​ប្រយុទ្ធ​របស់​ពួកគេ​បន្ថែមទៀត​បើទោះជា​មាន Lionel Messi, Luis Suarez និង Neymar ក៏ដោយ​៕

adverise with khmeread
ប្រភព៖ Daily Mail

មតិយោបល់