adverise with khmeread Ee3b9749 87cc 4099 aa45 10dda31c6b04

ជនជាតិ​ទំពួន​កំពុង​ដាំដំឡូង​ក្បែរ​គ្នា​ទាញ​ខ្វែវ​កាប់​រយះ​ក្បាល​

    រតនគិរី ៖ បុរស​ជនជាតិ​ទំពួន​ម្នាក់​ទំនង​ជាមាន​បញ្ហា​ខួរក្បាល​(​សរសេរ​ប្រសាទ​)​បាន​យក​ខ្វែវ​កាប់​ទៅលើ​បុរស​ជនជាតិ​ទំពួន​ដូចគ្នា​ម្នាក់​កំពុង​ដាំដំឡូង​ក្បែរ​គ្នា​របួសធ្ងន់​កាលពី​វេលា​ម៉ោង​៩ ​និង​៣០​នាទី​ ថ្ងៃទី​៣០ ខែឧសភា ​ឆ្នាំ​២០១៦ ​នៅ​ភូមិ​ប៉ា​ជាន់ ឃុំ​ឯកភាព ស្រុក​អូរ​ជុំ ខេត្តរតនៈគិរី។​

    ប៉ូលិស​និយាយថា អំពើហិង្សា​នេះ​បានធ្វើ​ឲ្យ​ឈ្មោះ ​ម៉ូ កា​រ៉ា​ក់ ភេទប្រុស ​អាយុ២៤​ឆ្នាំ ​ជនជាតិទំពួន​រងរបួស​ចំ​មុខ ​និង​ក្បាល​ចំហៀង​ខាងស្តាំ​ចំនួន​២​ចំណុច​ បណ្តាល​ឲ្យ​មាន​សភាព​ធ្ងន់​ធ្ង​រ បច្ចុប្បន្នកំពុង​សង្គ្រោះបន្ទាន់​នៅ​មន្ទីរពេទ្យ បង្អែក​ខេត្ត​។​

    ចំណែក​ជនបង្ក​ឈ្មោះ ​បុ​ង ឌឿ​ង ប្រុស អាយុ​៣៩ឆ្នាំ ជនជាតិ​ទំពួន រស់នៅ​ភូមិ​ឃុំ ជាមួយគ្នាក្នុងខណៈ ដែល​ជន​រង​គ្រោះ​កំពុង​ដាំ​ដំ​ទ្បូ​ង នៅ​ចំការ​ជិតគ្នា ស្រាប់តែ​ជនសង្ស័យ​កាន់​កាំបិតផ្គាក់​ដើរមក​ដល់​កាប់​ផ្ទួនៗ តែម្តង​ដោយ​មិនបាន​តដៃ​អ្វី​ទ្បើ​យ​។ បន្ទាប់ពី​កាប់ទៅលើជនរងគ្រោះរបួសធ្ងន់ធ្ងរក៏រត់បាត់​។​

    យោងតាម​ការបំភ្លឺ​ពីសា​ក្សី នៅ​កន្លែងកើតហេតុ បាន​បញ្ជាក់ថា ជនសង្ស័យ​មាន​សតិ​មិន​គ្រប់ ម្ដង​ឆ្កួត​ម្ដង​ជា​។​

    បច្ចុប្បន្ន​កម្លាំង​ជំនាញ កំពុង​តាម​ចាប់ខ្លួន ដើម្បី​យកមក​មន្ទីរពេទ្យ ធ្វើ​កោសល្យវិច័យ​ថា​តើ​ជន​នេៈ​ពិតជា​ឆ្កួត​មែន ឬ​យាង​ណា​?

adverise with khmeread

អ្នកនឹងចូលចិត្ត

មតិយោបល់