adverise with khmeread 53123d6b df34 4962 af02 d1cbe7ac464c

គ្រាន់តែទាស់ពាក្យសម្តីសោះ! វាយសម្លាប់ឥតប្រណី...

    ព្រៃវែង ​៖ មាន​ករណី​ឃាតកម្ម​មួយ​បានកើត​ចេញពី​ទំនាស់​ពាក្យសម្ដី​បណ្ដាលឱ្យ​ជនសង្ស័យ​ម្នាក់​ដាច់ចិត្ត​វាយ​សម្លាប់​បុរស​ម្នាក់​ឱ្យស្លាប់នៅ​និង​កន្លែងកើតហេតុ​កាលពី​វេលា​ម៉ោង​២១ ​និង​៣០​នាទី យប់​ថ្ងៃទី២៩ ខែឧសភា ឆ្នាំ២០១៦ នៅ​ចំណុច​ភូមិ​រលួស ឃុំចាម ស្រុក​កំពង់ត្របែក ខេត្តព្រៃវែង។​

    ប៉ូលិស​និយាយថា ជ​នស​ង្ស័យ​ឈ្មោះ សឿង ឡូ ភេទ​ប្រុស ​អាយុ​៣៦​ឆ្នាំ ​រស់នៅ​ភូមិ​រលួស​ ឃុំចាម ​ស្រុក​កំពង់ត្របែក បាន​រត់គេចខ្លួនក្រោយពេល​កើតហេតុ។​

    ប៉ូលិស​បន្តថា មុនពេល​កើតហេតុ​ជនសង្ស័យ​ និង​ជនរងគ្រោះ​បាន​ឈ្លោះ ប្រកែក​ពាក្យសម្តី​គ្នា​នៅ​ភូមិ​រលួស​ ​ឃុំចាម ហើយ​ជនសង្ស័យឈ្មោះ ​សឿង ឡូ​ បាន​យក​ព្រនង់​ឫស្សី​ប្រវែង​១​ម៉ែត្រ​ និង​កំណាត់​ឈើជ្រុង​ប្រវែង ​៣៣ ​សង់​ទី​ម៉ែត​ធ្វើ​សកម្មភាព​វ៉ៃ​ទៅ​លើ​ជនរងគ្រោះ ឈ្មោះ ​នេ​ត ខា ភេទ​ប្រុស ​អាយុ​៤៤​ឆ្នាំ មាន​ទីលំនៅ​ភូមិ​កើតហេតុ​ជា​ច្រើ​ន ព្រនង់​ត្រូវចំ​ក្បាល​ និង​ដងខ្លួន​បណ្តាល​ឱ្យស្លាប់​នៅ​កន្លែង​កើ​ត​ហេតុ។​

    បច្ចុប្បន្ន​ជនសង្ស័យ​បាន​រត់​គេចខ្លួនបាត់​។ ​រីឯ​សាកសព​ក្រុមគ្រួសារ​បានរៀបចំ​ធ្វើបុណ្យ​តាម​ប្រពៃណី៕

adverise with khmeread

អ្នកនឹងចូលចិត្ត

មតិយោបល់