adverise with khmeread Index

នាង Hwang Jung Eum និង Park Seo Joon បរិច្ចាគវត្ថុប្រើប្រាស់ផ្ទាល់ខ្លួនសម្រាប់កម្មវិធីសប្បុរសធម៌

          តារាស្រី Hwang Jung Eum និងតារាភាព​យន្ត Park Seo Joon ជា​តារាឯកពីរដួងក្នុងភាពយន្ត​ភាគដ៏មានប្រជាប្រិយ​រឿង “She Was Pretty” បាន​ជួបគ្នា​ម្តងទៀតកាលពីថ្ងៃពុធ​ក្នុងកម្មវិធី​សប្បុរសធម៌ដែល​មាន​ឈ្មោះថា “2015 Love Charity Auction” ។

          អ្នកទាំងពីរ​បាន​បរិច្ចាគ​វត្ថុប្រើប្រាស់ផ្ទាល់ខ្លួនជាទីស្រឡាញ់​ខ្លះ​សម្រាប់​ការ​ដាក់​លក់​ដេញថ្លៃ​។ Park Seo Joon បាន​បរិច្ចាគអាវរងាដែលលោកពាក់​អំឡុង​ពេល​ថត​រឿង “She Was Pretty” និងបរិច្ចាគវ៉ែនតាខ្មៅ​ផងដែរ។

          ចំណែក Jung Eum បានបរិច្ចាគ​ស្បែកជើង​ប៉ាត់តាមួយគូនិងវ៉ែនតា​ខ្មៅ។ តារា​ទាំង​ពីរបាននិយាយថា “យើង​ចង់​ចែករំលែក​ក្តីស្រឡាញ់​ខ្លះ​ដែល​យើង​ទទួល​បាន​នៅ​ឆ្នាំនេះ”។

            តារាភាព​យន្តផ្សេងទៀត​ដែលបាន​ចូលរួម​ក្នុង​កម្មវិធីសប្បុរសធម៌នេះរួម​មាន​ Kim Soo Hyun, Ryu Joon Yeol, Han Ji Min  និង Park Bo Young៕

adverise with khmeread

មតិយោបល់