adverise with khmeread 47030625 0c03 406f 85d6 c74bc2a38a02

២​ថ្ងៃ​បង្ក្រាប​ពួក​គ្រឿងញៀន​១១​នាក់​ដក​កាំភ្លើងខ្លី​១​ដើម និង​ថ្នាំញៀន​មួយចំនួនធំ​

    បន្ទាយមានជ័យ ​៖ កម្លាំង​ប៉ូលិស​ការិយាល័យ​ប្រឆាំង​ញៀន​ខេត្ត​ និង​មានការ​ចូលរួម​សហកា​រ​ពី​កម្លាំង​ប៉ូលិស​ក្រុង​សិរីសោភ័ណ និង​ប៉ូលិស​ស្រុក​មង្គលបុរី បានចេញ​ប្រតិបត្តិការ​ចំណាយពេល​២​ថ្ងៃ​ជាប់​គ្នា​ចេញ​បង្ក្រាបបាន​ជនសង្ស័យ​គ្រឿងញៀន​ប្រុស​ស្រី​ចំនួន​១១​នាក់ មាន​កាំភ្លើងខ្លី​១​ដើម និង​រកឃើញ​ចាប់យក​ថ្នាំញៀន​មួយចំនួនធំ។​

    ប៉ូលិស​បានឱ្យដឹងថា កម្លាំង​ប៉ូលិស​ចេញ​បង្ក្រាប​ជនសង្ស័យ​គ្រឿងញៀន​គេ​មើលឃើញថា​មាន​លក្ខណៈ​ទ្រង់ទ្រាយ​ធំ នៅពេលនោះ​។​

    លោក​ឧ​ត្ត​ម​សេនីយ៍​ទោ អាត់ ខែម ស្នងការ​ប៉ូលិស​ខេត្ត​បន្ទាយ​មានជ័យ ទើបតែ​ដាក់ចេញ​នូវ​វិធានការ​និង​បទបញ្ជា​ម៉ឺងម៉ាត់​ដល់​កម្លាំង​ប៉ូលិស​ក្រោមបង្គាប់​គ្រប់ផ្នែក ​និង​ជំនាញ​ចេញ​បង្ក្រាប​បទល្មើស​គ្រឿងញៀន​ឱ្យមាន​ប្រសិទ្ធភាព ដើម្បី​រក្សា​សន្តិសុខ​សុវត្ថិភាព​ឱ្យ​ល្អប្រសើរ​ឡើង​។​

    ប្រតិបត្តិ​ការបង្ក្រាប​គ្រឿង​ញៀន​ធ្វើឡើង​កាលពី​ថ្ងៃទី​២៨ និង​២៩ ខែឧសភា ឆ្នាំ​២០១៦ នៅ​ចំណុច​ផ្ទះសំណាក់​ភ្នំ​ពេជ្រ​ផ្លូវ​ទៅ​វត្ត​ចំការ​ខ្នុរ ស្ថិតក្នុង​ភូមិ​អូរ​អំបិល សង្កាត់​អូរ​អំបិល ក្រុង​សិរីសោភ័ណ និង​ផ្ទះសំណាក់​គ្មាន​យីហោ​មួយកន្លែង​ទៀត ក្នុងភូមិ​ជំទាវ ឃុំ​ប្ញ​ស្សី​ក្រោក ស្រុក​មង្គលបុរី ខេត្តបន្ទាយមានជ័យ​។​
    ក្នុងចំណោម​ជនសង្ស័យ​ទាំង​១១​នាក់​ក្នុងនោះ​មាន​ជនសង្ស័យ​ជា​ស្ត្រី​២​នាក់​ និងមុខសញ្ញា ជួញដូរ​ថ្នាំញៀន​ចំនួន​២​នាក់​។  ក្នុងនោះ​មាន​ម្នាក់​ជា​ម្ចាស់​កាំភ្លើងខ្លី និង​មុខសញ្ញា​ប្រើប្រាស់​ថ្នាំញៀន​៩​នាក់​។​

    ជនសង្ស័យ​ជួញដូរ​ថ្នាំញៀន​ទាំង​២​នាក់​មាន​ទី​១-​ឈ្មោះ ​សុខ សា​រិៈ ភេទ​ប្រុស​ អាយុ​២៨​ឆ្នាំ រស់នៅ​ភូមិ​ភ្នំ​ធំ​ត្បូង ឃុំ​អូរ​ប្រាសាទ ស្រុក​មង្គលបុរី ចាប់យក​ថ្មាំ​ញៀន​ពី​ជនសង្ស័យ​រូបនេះ​នូវ​ថ្នាំញៀន មេ​តន​ហ្វេ​តា​មីន​ទឹកកក​ចំនួន​៣៩​កូន​ថង់ ស្មើ​និង​២៤.១​ក្រាម និង​ថ្នាំញៀន​មេ​តំ​ហ្វ​តា​មីន ​WY ២ ​គ្រាប់ រួម​និង​ឧបករណ៍ប្រើប្រាស់​ថ្នាំញៀន​មួយចំនួនធំ និង​ទី​២-​ឈ្មោះ​ហន សុខា ហៅ​ច្រឹង ភេទ​ប្រុស អាយុ​២៨​ឆ្នាំ រស់នៅ​ភូមិ​ភ្នំ​ធំ ឃុំ​អូរ​ប្រាសាទ ស្រុក​មង្គលបុរី ជននេះ​ជា​ម្ចាស់​កាំភ្លើងខ្លី​ម៉ាក​រ៉ូឡូ និង​គ្រាប់ ​៦ ​គ្រាប់ផងដែរ​។​

    ជនសង្ស័យ​បាន​ឆ្លើយ​សារភាពថា  ថ្នាំញៀន​ខាងលើ​គេ​ទិញ​នៅក្នុង​កាស៊ីណូ​ក្រុង​ប៉ោយប៉ែត ហើយ​លក់​ក្នុង​១​កញ្ចប់​តូច​៤​ម៉ឺន​រៀល។ ចំណែក​កាំភ្លើងខ្លី​នោះ​វិញ​គេ​ទិញ​ពី​ស្រុក​សំពៅ​លូន​ខេត្តបាត់ដំបង​ពី​បុរស​ខ្មែរសុរិន្ទ​ម្នាក់ ក្នុងតម្លៃ​ជាង​១​ម៉ឺន​បាត​គេ​ទិញ​ទុក​ការពារ​ខ្លួន ៕

    ​លោក វរសេនីយ៍ទោ ធិ​ន ស៊ិន​ដេ​ត នាយការិយាល័យ​នគរបាល​ប្រឆាំង​គ្រឿងញៀន ខេត្ត​ប្រាប់​ឱ្យដឹងថា កម្លាំង​នគរបាល​បង្ក្រាប​ជន​ង្ស័​យ​ខាងលើ​បានសម្រេច​នៅពេលនេះ ដោយមាន​ការបញ្ជា​ផ្ទាល់​ពី​លោក​ឧ​ត្ត​ម​សេនីយ៍​ទោ អាត់ ខែម ស្នងការ​នគរបាល​ខេត្ត ដែល​លោក​ទទួល​ព័ត៌មាន​រាយការណ៍​តាម​ទូរស័ព្ទ ហើយ​លោក​ឧ​ត្ត​ម​សេនីយ៍​ស្នងការ​ក៏បាន​បញ្ជា​លោក​ផ្ទាល់​ដឹកនាំ​កម្លាំង​ចុះទៅ​បង្ក្រាប​ជនសង្ស័យ​គ្រឿងញៀន​ចំនួន​៩​នាក់​កំពុង​ធ្វើ​សកម្មភាព​ប្រព្រឹត្ត​បទ ល្មើស​គ្រឿងញៀន​នៅក្នុង​បន្ទប់​លេខ​៩ ​និង​លេខ​១០ ផ្ទះសំណាក់ ភ្នំ​ពេជ្រ និង​បន្ទាប់មក​កម្លាំង នគរបាល​បន្ត​បង្ក្រាប​ជនសង្ស័យ​២​នាក់​ទៀត​នៅក្នុង​ផ្ទះសំណាក់​ក្នុងស្រុក​មង្គលបុរី​។ ជន​ង្ស័​យ​គ្រឿងញៀន​ទាំងនោះ​រួម​និង​វត្ថុតាង​ថ្នាំញៀន​កម្លាំង​ការិយាល័យ​ជំនាញ នៅ​ព្រឹក​ថ្ងៃទី​៣០ ខែឧសភា ឆ្នាំ​២០១៦ កំពុង​កសាង​សំណុំរឿង​បញ្ជូន​ទៅកាន់​តុលាការ​ដើម្បី​ចាត់ការ​តាមផ្លូវ​ច្បាប់​៕

adverise with khmeread

អ្នកនឹងចូលចិត្ត

មតិយោបល់