adverise with khmeread 4caea19b bbae 4b3f a886 ad83c3bbe9f9

បុរស​ជនជាតិ​កាណាដា​ម្នាក់​ដួល​ស្លាប់​ក្នុង​បន្ទប់ទឹក​

    ព្រះសីហនុ ៖ មាន​ជនបរទេស​ជនជាតិ​កាណាដា​ម្នាក់​ដួល​ស្លាប់​ក្នុង​បន្ទប់ទឹក ត្រូវបាន​គេ​ដឹង​នៅវេលា​ម៉ោង​១២ ​និង​២៤​នាទី​ចូល​ថ្ងៃទី៣០​ ខែឧសភា​ ឆ្នាំ​២០១៦​នៅ​ផ្ទះជួល​ស្ថិតនៅ​ក្រុមទី ១៩ ភូមិ៣  សង្កាត់៣  ក្រុងព្រះសីហនុ។​

    ប៉ូលិស​និយាយថា ជនបរទេស​ស្លាប់​ឈ្មោះ SANCHEZ OSCAR ភេទ​ប្រុស កើត​ថ្ងៃទី០២ ខែមិនា ឆ្នាំ១៩៥១ សញ្ជាតិ កាណាដាកាន់​លិខិតឆ្លងដែន​លេខ HG 011900 សុពលភាព​ថ្ងៃទី០៤ ខែឧសភា ឆ្នាំ២០១៥។​

    ជនបរទេស​រូបនេះ បាន​ចូលមក​ស្នាក់នៅ​ផ្ទះជួល​របស់​ឈ្មោះ ព្រហ្ម ចំរើន ភេទ​ប្រុស​ អាយុ ៥៤ ឆ្នាំ ជនជាតិខ្មែរ មុខរបរ​មន្ត្រីប៉ូលិស នៅ​ក្រសួងមហាផ្ទៃ ស្ថិតនៅ​ក្រុមទី១៩ ភូមិ៣ សង្កាត់៣ ក្រុងព្រះសីហនុ កាលពី​ថ្ងៃទី១៥ ខែវិច្ឆិកា ឆ្នាំ២០១៣។​

    ផ្អែក​តាម​ការពិនិត្យរ​បស់​សម​ត្ត​កិច្ច​បច្ចេកទេស​វិទ្យាសាស្ត្រ​និង​គ្រូពេទ្យ​ជំនាញ​សន្និដ្ឋានថា​សព​ស្លាប់​ដោយ​ជំងឺ​ជរាពាធ​ ​(​ហើម​ដៃ ហើមជើង​)។​

    បច្ចុប្បន្ន​បញ្ជូនមក​ទុក​នៅ​សាល​រក្សា​សព​មន្ទីរពេទ្យបង្អែក​ខេត្តរង់ចាំ​គ្រួសារ និង​ស្ថានទូត​មក​ទទួល៕

adverise with khmeread

អ្នកនឹងចូលចិត្ត

មតិយោបល់