adverise with khmeread 9afe53a4 9955 45dd 8f14 10f26a9bd725

ឃោរឃៅណាស់! ហ៊ានលើកដៃសម្លាប់ក្មេងអាយុ ៤ ឆ្នាំ

    បាត់ដំបង ៖ កុមារា​អាយុ​៤​ឆ្នាំ  ត្រូវបាន​ឃាតករ​អារ ក សម្លាប់ ដេក​ត្រាំ​ក្នុង​ថ្លុកឈាម ខណៈដែល​ឪពុក ម្តាយ​របស់​ក្មេងប្រុស​រូបនេះ មានធុរៈ​ត្រូវ​ឡើងទៅ​ខេត្តបាត់ដំបង ហើយក៏​បាន​ផ្ញើ​កូន​ឱ្យនៅ​ជាមួយ​ក្រុមយុវជន​ស្ទាវៗ​ដែល​រស់នៅ​ក្នុងភូមិ​ជាមួយគ្នា​។​ ទីបំផុត​កូនប្រុស​ត្រូវបាន​ក្រុម​ក្មេង​ពាល​ទាំងនោះ​អារ ក សម្លាប់​គ្នាន​មេត្តា​នៅក្នុង​ផ្ទះ ហើយ​នាំគ្នា​គេចខ្លួនបាត់​អស់រលីង។​

    យោងតាម​ប្រភព​របស់​សមត្ថកិច្ច​មូល​ដ្ឋា​ន​បានដឹងថា ករណី​ឃាត​កម្មនេះ បាន​​កើតឡើង​ទី​២៩​​ ខែឧសភា ​ឆ្នាំ​២០១៦ ប្រហែល​ម៉ោង​១០​យប់  នៅ​ចំណុច​ក្រុមទី​០៥ ភូមិ​ព្រៃធំ ឃុំ​កំពង់​ល្ពៅ ស្រុក​សំឡូត ខេត្តបាត់ដំបង ដែល​បង្ក​ឡើ​ង​ដោយ​ឈ្មោះ ប៊ូ ហិន ភេទ​ប្រុស​អាយុ ១៦ ឆ្នាំ រស់នៅ​ភូមិ​ព្រៃធំ ឃុំ​កំពង់​ល្ពៅ រួម​នឹង​បក្ខពួក​ចំនួន​ ២ នាក់​ទៀត​ដែលមាន​ឈ្មោះ មិត្ត ប៉ុច ភេទ​ប្រុស អាយុ​ ២៧ ឆ្នាំ រស់នៅ​ភូមិ​អញ្ចាញ សង្កាត់​អូ​ចារ ក្រុង​បាត់ដំបង មក​ស្នាក់នៅ​ក្នុងភូមិព្រៃធំ និង​ម្នាក់ទៀត​ឈ្មោះ ប៉ង់ ភេទ​ប្រុស អាយុ​ ២០ ឆ្នាំ។​

    រីឯ​កុមារា​រងគ្រោះ​មានឈ្មោះ ខា បញ្ញា ភេទ​ប្រុស អាយុ ៤ ឆ្នាំ​ តាម​ការរៀបរាប់​ពីឪពុក​ក្មេងរងគ្រោះ ឈ្មោះ ច​យ ខា អាយុ ៤០ ឆ្នាំ និង​ម្តាយ​ឈ្មោះ អ៊ុង អន អាយុ ៥០ ឆ្នាំ បាន​និយាយថា នៅ​ល្ងាច​មុនពេល​កើតហេតុ​គឺ​ខ្លួន​មានធុរៈ​ចាំបាច់​ត្រូវធ្វើ​ដំណើរ​ឡើងទៅ​កាន់​ខេត្តបាត់ដំបង  ហើយក៏​បាន​ផ្ញើ​កូនប្រុស​ឱ្យនៅ​ជាមួយនឹង​ក្មេង​នៅក្នុង​ភូមិ​។​

    លុះ​ពេល​ត្រឡប់មកវិញ​នា​ព្រឹក​ថ្ងៃទី​៣០ ខែឧសភា ឆ្នាំ​២០១៦​នេះ​ក៏​ស្រាប់តែ​បាន​ប្រទះឃើញ​កូនប្រុស​របស់ខ្លួន​ដេកស្លាប់​នៅក្នុង​ថ្លុកឈាម​ទៅហើយ ទើប​ខ្លួន​ក៏បាន​ដាក់ពាក្យ​បណ្តឹង​ទៅ​សមត្ថកិច្ច​មូលដ្ឋាន​ដើម្បីឱ្យ​តាមរក​ចាប់​ឃាតករ​យកមក​ផ្តន្ទាទោស​តាមផ្លូវ​ច្បាប់។​

    ក្រោយពេល​ស្រាវជ្រាវ សមត្ថកិច្ច​បាន​ឈានដល់​ការឃាត់ខ្លួន​ជនដៃដល់​បាន​ម្នាក់​ឈ្មោះ ​ប៊ូ ហិន ភេទ​ប្រុស  អាយុ​ ១៦ ​ឆ្នាំ រស់នៅ​ក្នុងភូមិ ឃុំ​កើតហេតុ​ខាងលើ ម្យ៉ាង​ដោយ​ជននេះ​មាន​លក្ខណៈ​ជា​មនុស្ស​បែក​ថ្នាំ​ផង ទើប​សមត្ថកិច្ច​បាន​នាំខ្លួន​មក​ធ្វើការ​សាកសួរ​នៅ​អធិការដ្ឋាន។​

    ប៊ូ ហិន សារភាពថា នៅ​យប់នោះ​ខ្លួន​មានការ​ខឹងសម្បា​យ៉ាងខ្លាំង ដោយសារតែ​ក្មេងប្រុស​រូបនេះ​វា​យំ​ខ្លាំងពេក​ទោះ​លួង​យ៉ាងណា​ក៏​វា​មិន​បាត់​យំ​ដែរ។ ដោយសារតែ​ដេក​មិនបាន​ផង​ខ្លួន​ក៏បាន​ទាញយក​រណា​អារ​ទឹកកក មក​អារ ក សម្លាប់​តែម្តង​ដើម្បីឱ្យ​វា​បាន​ស្ងាត់​មាត់។​

    ដោយនៅ​កន្លែងកើតហេតុ​មាន​បន្សល់​នូវ​ដាវ​សាំ​ម៉ូ​រ៉ៃ​មួយ​ដើម និង​រណា​អារ​ទឹកកក​មួយ ហើយ​បច្ចុប្បន្ន​សមត្ថកិច្ច​កំពុងតែធ្វើការ​តាមដាន​រកមុខ​សញ្ញា និង​បក្ខពួក​របស់​ជនសង្ស័យ​បន្ថែមទៀត​ដើម្បី​កសាង​សំណុំរឿង និង​បញ្ជូន​ខ្លួន​ទៅកាន់​សាលាដំបូង​ខេត្ត ចាត់ការ​តាម​និតិ​វិធី​៕

adverise with khmeread

មតិយោបល់