adverise with khmeread E7a65c09 87cb 4dd3 aeef 247be2cb81f1

ចោរប្លន់​មួយក្រុមយក​ម៉ូតូ​មួយគ្រឿង​ដោយសុវត្ថិភាពនៅក្នុង​ទឹកដី​ទួល​សង្កែ​

    ភ្នំពេញ ៖ យុវជន​ម្នាក់​ត្រូវបាន​ចោរ​មួយក្រុម​មាន​គ្នា ០៤​ នាក់​បាន​ជិះ​ម៉ូតូ ០២​ គ្រឿង​មក​ជិត​ហើយ​បាន​ដក​កាំភ្លើង​ភ្ជង់ និង​វាយ​ប្លន់​យក​ម៉ូតូ​បានសម្រេច ដោយ​មិនបាន​រំខាន​ដល់​សមត្ថកិច្ច​នោះឡើយ។ ហេតុ​ការ​នេះ​បាន​ភ្ញាក់​ផ្អើ​ឡើង​កាលពី​វេលា​ម៉ោង៤ ​និង​៣០​នាទី​ ទៀបភ្លឺ ថ្ងៃទី​៣០ ខែឧសភា ឆ្នាំ​២០១៦ នៅត្រង់ចំណុច​ជាប់​របង​វត្ត​ទួល​សង្កែ ស្ថិតក្នុង​ភូមិ​ទួល​សង្កែ សង្កាត់​ទួល​សង្កែ ខណ្ឌឫស្សីកែវ។​

    ប្រភព​និយាយថា ជនរងគ្រោះ​ឈ្មោះ ឌួង វាសនា ភេទប្រុស អាយុ ២៦​ ឆ្នាំ មុខរបរ កម្មករ​រោងចក្រ ស្នាក់នៅ​ផ្ទះជួល​ខាងក្រោយ​វត្ត​ទួល​សង្កែ ភូមិ​ទួល​សង្កែ សង្កាត់​ទួល​សង្កែ ខណ្ឌឫស្សីកែវ មាន​ស្រុកកំណើត​នៅ​ភូមិ​នរាយណ៍ ឃុំ​និទាន ស្រុក​បរសេដ្ឋ ខេត្តកំពង់ស្ពឺ។​

    បើតាម​សម្ដី​ជនរងគ្រោះ​បាន​ប្រាប់​ឲ្យ​ដឹងថា នៅ​មុនពេល​កើតហេតុ រូបគាត់​បាន​ជិះ​ម៉ូតូ មួយគ្រឿង ម៉ាក ហុងដា ឌ្រី​ម សេ​១២៥ ស៊េរី​ឆ្នាំ​២០១៣ ព​ណ៌្ម​ខ្មៅ ពាក់​ស្លាក​លេខ ក្រចេះ 1B-4542 ដោយ​ជិះ​ចេញពីផ្ទះ​បង​នៅ​ម្តុំ​កន្លែង​វាយកូនគោល ស្ថិតនៅក្នុង​សង្កាត់​ឫស្សីកែវ ខណ្ឌឫស្សីកែវ ដើម្បី​យក​ម៉ូតូ​មកអោយ​ប្អូនប្រុស​វិញ​ឈ្មោះ ញ៉ែម ហោ​ស៊ី ភេទប្រុស អាយុ ២៣​​ ឆ្នាំ មុខរបរ និស្សិត ស្នាក់នៅ​ក្នុង​វត្ត​សា​រ៉ា​វ័​ន្ត សង្កាត់​ស្រះចក ខណ្ឌដូនពេញ។​

    នៅពេលដែល​ជិះ​ម៉ូតូ​បាន​ពាក់កណ្ដាល​ផ្លូវ​ម្តុំ​របង​វត្ត​ទួល​សង្កែ ស្រាប់​តែមាន​ចោរប្លន់​មួយក្រុម​មាន​គ្នា ០៤​ ​នាក់​បាន​ជិះ​ម៉ូតូ ០២​ គ្រឿង​មិន​ចាំ​ម៉ាក បាន​ជិះ​ម៉ូតូ​មក​ជិត​រួច​បាន​ដក​កាំភ្លើង​ភ្ជង់​ប្លន់ ព្រមទាំង​បាន​វ៉ៃ​ទៅលើ​រូបគាត់ និង​ប្លន់​យក​ម៉ូតូ​ទៅយក​បាត់​តែម្តង។​

    ក្រោយពី​កើតហេតុ​ជនរងគ្រោះ​បានមក​ដាក់ពាក្យ​ប្តឹង​នៅ​ប៉ុស្តិ៍នគរបាល​រដ្ឋបាល​ទួល​សង្កែ ដើម្បីអោយ​សមត្ថកិច្ច​ជួយ​អន្តរាគមន៍ និង​កំណត់​មុខសញ្ញា​ខាងលើនេះ៕​

adverise with khmeread

អ្នកនឹងចូលចិត្ត

មតិយោបល់