adverise with khmeread Fa770819 b9c2 4542 b27f 4d0fae869f66

ឆក់​ត្រី​ក្នុង​ប្រឡាយ​ធ្លាក់ទឹក​លង់​ស្លាប់​តែម្តង​

    កណ្តាល ៖ មាន​ករណី​បុរស​ម្នាក់​ឆក់​ចរន្ត​អគ្គីសនី ហើយ​ធា្ល​ក់​ទឹក​បណ្ដាល​ឲ្យ​លង់ទឹក​ស្លាប់ចោល​ប្រពន្ធ​និង​កូន​៤​នាក់ នា​ថ្ងៃទី​៣០​ ឧសភា ​ឆ្នាំ​២០១៦ វេលា​ម៉ោង​២​ និង​៣០​នាទី ជិត​ភ្លឺ នៅ​ចំណុច​ក្នុង​ទឹក​ប្រឡាយ​ក្រោយ​ផ្ទះ ជនរងគ្រោះ ស្ថិតនៅ​ភូមិ​ទួល​ស្រម៉ ឃុំ​ពើក ស្រុក​អង្គស្នួល ខេត្តកណ្ដាល​។​

    ប៉ូលិស​និយាយថា ជនរងគ្រោះ ម៉ាប់ ចាន់​ម៉េ​ត ហៅ ផេ​ន ភេទ​ប្រុស អាយុ ៣០ ឆ្នាំ មុខរបរ​កសិករ​មា​នទី​លំនៅ​ភូមិ​ឃុំ​កើតហេតុ​ខាងលើ​។​

    ប៉ូលិស​បន្តថា នៅ​មុនពេល​កើតហេតុ​ខាងលើជនរងគ្រោះ បាន​ក្រោក​ហូបបាយ​និង​បាន​យក​ទឹកដោះគោ​ឲ្យ​កូនបៅ ហើយ​បាន​ចុះពីលើផ្ទះ​។ ពេលនោះ​ឈ្មោះ រស់ ស្រី ទូច ត្រូវជា​ប្រពន្ធ បាន​សួរថា ទៅណា​? ជនរងគ្រោះ ប្រាប់ថា «​ទៅ​ឆ្លុះ​កង្កែប​»​។ រួចក៏បាន​ដើរចេញ ពី​ផ្ទះ​បាត់ទៅ។​

    លុះ​ម៉ោង ​៥ ភ្លឺ នា​ថ្ងៃខែ​ឆ្នាំ​ដដែល ប្រពន្ធ​បាត់​ប្ដី​មិនឃើញ​មក​ផ្ទះ​បាន​ដើររក​ខាងក្រោយ​ផ្ទះ បានឃើញ​ខ្សែភ្លើង​ត​ចេញពីផ្ទះ​ និងឧបករណ៍ ឆក់​ត្រី​នៅក្នុង​ប្រឡាយទឹក តែ​មិនឃើញ​មនុស្ស​។ ពេលនោះ​ឈ្មោះ រស់ ស្រី​ទូច បាន​ប្រើ​ឲ្យ​ក្មួយប្រុស ឈ្មោះ​ តឿ សារ​ខ្សែភ្លើង​ទុក ហើយ​បាន​ដើររក​បន្តទៀត។​

    រហូតដល់ម៉ោង​១០​ និង​២០​នាទី ព្រឹក​មិន​អស់ចិត្ត ក៏បាន​មក​មើល ក្នុង​ទឺ​ក​ប្រឡាយ​ក្រោយ​ផ្ទះ ដែលជា​កន្លែង ឃើញ​ឧបករណ៍​ឆក់​ត្រី ហើយ​បាន​ប្រើ​ក្មួយប្រុស​ឈ្មោះ ធួ​ក  ចំណាន អាយុ​១៧​ឆ្នាំ ចុះ​រាវ​ក្នុង​ទឹក​ប្រឡាយ បានឃើញ ជនរងគ្រោះ​ស្លាប់​ក្នុង​ទឹក​បាត់ទៅហើយ​។ ពេលនោះ បងប្អូន​និង​ក្រុមគ្រួសារ​បាន​ស្រង់​ពី​ក្នុង​ទឹក​យកមក​ផ្ទះ។​

    តាម​ការពិនិត្យ​របស់​ប៉ូលិស​ផ្នែក​ជំនាញ​ស្រុក គ្រូពេទ្យ អាជ្ញាធរ​ភូមិ​ឃុំ​ និង​ផ្អែកលើ​វ​ត្តុ​តាង​នៅ​កន្លែងកើតហេតុ ការស្លាប់​នេះ គឺ​ស្លាប់​ដោយសារ​ឆក់​ត្រី​ហើយ​លង់ទឹក​ថែមទៀត​បណ្តាល​ឱ្យស្លាប់​តែម្តង។ សព​បានប្រគល់​សព​ជូន​ក្រុមគ្រួសារ ដើម្បី​ធ្វើបុណ្យ​តាម​ប្រពៃណី៕

adverise with khmeread

អ្នកនឹងចូលចិត្ត

មតិយោបល់