adverise with khmeread A22d277c c639 45b3 af58 86ee5fa384bc

ស្ត្រី​ម្នាក់​ដេកស្លាប់​ក្នុង​វត្ត​ចាស់​

    កណ្តាល ៖ មាន​ករណី​ស្ត្រី​ម្នាក់​ដេកស្លាប់​នា​ថ្ងៃទី​៣០​ ឧសភា ​ឆ្នាំ​២០១៦ ​វេលា​ម៉ោង​១ ​និង​៥០​នាទី​រសៀល​ នៅ​ចំណុច​លើ​គ្រែ​ក្រោម​សាលាឆាន់​វត្ត​ចាស់ ភូមិ​វត្ត​ចាស់​ ​ឃុំ​ព្រែក​ដំបង ស្រុក​មុខកំពូល ខេត្តកណ្តាល​។​

    ប៉ូលិស​និយាយថា ជនរងគ្រោះ​ឈ្មោះ ស្រី អូន ​ភេទ​ស្រី​ អាយុ ៦២​ ឆ្នាំ ស្នាក់នៅ​ក្នុង​វត្ត​ចាស់​ភូមិ​វត្ត​ចាស់​ឃុំ​ព្រែក ដំបង​ស្រុក​មុខកំពូល​ខេត្តកណ្ដាល មុខរបរ​(​វិកល​ច​រិ​ក​)​។​

    ប៉ូលិស​បន្តថា កន្លងមក​ជនរងគ្រោះ​ជា​មនុស្ស​វិកល​ច​រិ​ក​ពុំមាន​បងប្អូន ហើយ​ស្នាក់​នៅក្នុង​វត្ត​ចាប់តាំងពី​ឆ្នាំ​១៩៩៥ រហូតមកដល់​សព្វថ្ងៃ​នេះ​។​

    ជា​រៀងរាល់ថ្ងៃ​តែងតែ​ដើរ​តាមផ្លូវ​ជាតិ​លេខ​៦​ហើយ​ហូបបាយ​នៅ​នឹង​វត្ត​ដែរ​។ នៅ​ថ្ងៃទី​០៩​ ឧសភា​ ឆ្នាំ​២០១៦​ ជនរងគ្រោះ​មាន​ជម្ងឺ ដេក​នៅលើ​គ្រែ​ក្រោម​សាលាឆាន់​ដោយមាន​ឈ្មោះ កុក សារឿន ភេទ​ស្រី​អាយុ ៦៣ ​ឆ្នាំ នៅក្នុង​វត្ត​ជាមួយគ្នា ជា​អ្នក​ជួយ​មើលថែទាំ។​

    នៅ​ថ្ងៃកើតហេតុ​(៣០.០៥.២០១៦) វេលា​ម៉ោង​០៨​ព្រឹក​ឈ្មោះ ​កុក​ សារឿន មានរវល់​ទៅ​សាលាស្រុក​មុខកំពូល​។ បន្ទាប់មក​នៅវេលា​ម៉ោង​០៩​ និង​៣០​នាទី​ឈ្មោះ កុក​ សារឿន ​ត្រឡប់​មកពី​សាលាស្រុក​វិញ​ឃើញ​ជនរងគ្រោះ​ដេក​នៅលើ​គ្រែ​ដដែល ហើយ​ឈ្មោះ កុក សារឿន ក៏បាន​ទៅធ្វើ​ចង្ហាន់​ដើម្បី​ប្រគេន​ព្រះសង្ឃ​។​

    ពេលធ្វើ​ចង្ហាន់​ប្រគេន​ព្រះសង្ឃ​រួច​នៅវេលា​ម៉ោង​១០​ និង​៣០​នាទី​ឈ្មោះ ​កុក​ សារឿន ​ក៏បាន​ដួស​បាយ​សម្លរ យកមក​ឲ្យ​ជនរងគ្រោះ​ហូប​ស្រាប់តែ​ចុះមក​ដល់​គ្រែ​កន្លែង​ជនរងគ្រោះ​ដេក​ដាស់​ជនរងគ្រោះ​ស្រាប់ តែ​ឃើញ​ជនរងគ្រោះ​ស្លាប់បាត់​ហើយ​។​

    ក្នង​ករណីនេះ​ប៉ូលិស​ប៉ុស្តិ៍​ទទួល​ព័ត៌មាន​ពី ឈ្មោះ ផង់ សារ៉េត នៅវេលា​ម៉ោង​១​​ និង​៥០​នាទី​ភ្លាមនោះ​សមត្ថកិច្ច បាន​ចុះ​ដល់​កន្លែងកើតហេតុ​ដោយមាន​អាជ្ញាធរ​មូលដ្ឋាន ចូលរួម​ធ្វើការ​ពិនិត្យ​សាកសព​ពុំមាន​ស្លាកស្នាម​អ្វី​គួរកត់សម្គាល់​ឡើយ​។​

    តាម​ការសន្និដ្ឋាន​សាកសព​ឈ្មោះ​ ស្រី អូន​ ពិតជា​ស្លាប់​ដោយសារ​ជម្ងឺ​ផ្ទាល់ខ្លួន ពុំមាន​ពាក់​ព​ន្ធ័​និង​បទល្មើស។ សព​បានប្រគល់​សព​ជូនទៅ អាជ្ញាធរ​ឃុំ​ដើម្បី ចាត់ចែង​ធ្វើបុណ្យ​តាម​ប្រពៃណី​៕
 

adverise with khmeread

អ្នកនឹងចូលចិត្ត

មតិយោបល់