adverise with khmeread 2ece3b6f d07e 49b4 929d 707c9698c705

អាវុធហត្ថ​ខេត្តបាត់ដំបង​ឃាត់​បុរស​២​នាក់​ពាក់ព័ន្ធ​គ្រឿងញៀន​

    បាត់ដំបង ៖ កម្លាំង​កងរាជអាវុធហត្ថ​ខេត្តបាត់ដំបង បានធ្វើការ​បង្ក្រាប​ករ​ណី​ជួញដូរ នូវ​សារធាតុ​ញៀន​នៅ​ភូមិ​សៀម ឃុំ​ប្រាំពីរ​ប្រាំ​ដើម ស្រុក​ប​វេ​ល ខេត្តបាត់ដំបង​នៅវេលា​ម៉ោង០៥ និង​១០​នាទី ថ្ងៃទី​២៩ ខែឧសភា ឆ្នាំ​២០១៦។​

    មន្ត្រី​អាវុធហត្ថ​បានឱ្យដឹងថា​កម្លាំង​អាវុធហត្ថ​ខេត្តបាត់ដំបង បានធ្វើការ​ឃាត់ខ្លួន​បាន​ជនសង្ស័យ​ពីរ​នាក់ ដែលមាន​ឈ្មោះ ទី១.ឈ្មោះ ស៊ី សុំ ភេទ​ប្រុស អាយុ​១៧​ឆ្នាំ មុខរបរ​ធ្វើស្រែ ទីលំនៅ​ដូចខាងលើ​ និង​ទី២.ឈ្មោះ លឿម វណ្ណា ភេទ​ប្រុស អាយុ​២៣​ឆ្នាំ មុខរបរ​មិន​ពិតប្រាកដ ទីលំនៅ​ដូចគ្នា​ខាងលើ​។​

    ប្រតិបត្តិការ​នេះ​អាវុធហត្ថ​ដកហូត​វត្ថុតាង​រួមមាន​ ៖ ១. ម្សៅ​ក្រាម​ពណ៌​ស​ថ្លា ចំនួន​០៧​កញ្ចប់ ដែលមាន​ទម្ងន់​ស្មើ​៥.៧៣ ក្រាម​, ២. ថ្នាំ​យ៉ាម៉ា​គ្រាប់​ចំនួន ១០០​ គ្រាប់ និង​៣. ម៉ូតូ​ចំនួន ០១​គ្រឿង។​

    បច្ចុប្បន្ន​ជនសង្ស័យ និង​វត្ថុតាង​ខាងលើ​ត្រូវ​កម្លាំង​អាវុធហត្ថ​ខេត្តបាត់ដំបង កំពុង​កសាង​សំណុំរឿង ដើម្បី​ចាត់ការ​បន្ត​តាម​នីតិវិធី៕

adverise with khmeread

អ្នកនឹងចូលចិត្ត

មតិយោបល់