adverise with khmeread E72d8731 4576 45b4 9fcc 137ac7c45275

កុងតឺន័រ​បើក​បុក​រថយន្ត​ ៥​ គ្រឿង​នៅ​ផ្លូវជាតិ​លេខ ​៤ ​របួស​ច្រើន​នាក់​

    ព្រះសីហនុ ៖ មាន​ករណី រថយន្ត​កុង​តឺ​ន​រ័​មួយគ្រឿង​បុក​ប៉ះ​ជាមួយ​រថយន្ត​តូច​៥​គ្រឿង​ទៀត មាន​រថយន្ត​លុច​​ស៊ី​សមី​នី រថយន្ត​រត់​តាក់​ស៊ី​វាលរេញ រថយន្ត​លុច​ស៊ីស ​RX300​ និង​រថយន្ត​ហាយ​ឡែ​ន​ឌ័​រ​និង​រថយន្ត​សាំង​យ៉ុង​១២​កៅអី​។​ ​បណ្តាលឱ្យមាន​មនុស្ស​របួស​ច្រើន​នាក់ ហើយ​ក្រឡាប់​ពេញ​ផ្លូវ។​

    គ្រោះថ្នាក់​ខាងលើនេះ​កើតឡើង​កាលពី​វេលា​ម៉ោង​ប្រមាណ​៦​ល្ងាច​ថ្ងៃ​៣០​ ខែឧសភា​នេះ នៅ​ផ្លូវជាតិ​លេខ​៤ ម្តុំ​ចំណោត​អូរ​ត្រាវ ឃុំ​ប៊ិ​ត្រាង ក្រុង​-​ខេត្ត ព្រះសីហនុ​។​

    ប្រភព​ជំហាន​ដំបូង​ពី​កន្លែងកើតហេតុ​បាន​ឲ្យ​ដឹង មាន​អ្នករបួស​ច្រើន​នាក់​នៅក្នុង​ហេតុការណ៍​គ្រោះថ្នាក់​ចរាចរណ៍​ដែល​បង្កឡើង​ដោយ​រថយន្ត​កុងតឺន័រ​ខាងលើនេះ ជាមួយគ្នា​នោះដែរ អ្នករបួស សមត្ថកិច្ច​ជួយ​ដឹក​ទៅ​សង្គ្រោះ​មន្ទី​ពេទ្យ ហើយ​ប៉ូលិស​ជំនាញ​កំពុង​ចុះជួយ​ធ្វើ​អន្តរាគមន៍៕

adverise with khmeread

អ្នកនឹងចូលចិត្ត

មតិយោបល់