adverise with khmeread 8c4d4946 e18f 4e1d 9933 0a32e0eb432b

លួច​ម៉ូតូ​បាន​ហើយ​ម្ចាស់​ដេញទាន់​តើ​មានរឿង​អ្វីខ្លះ​កើតឡើង​?

    ភ្នំពេញ ៖ ជនសង្ស័យ​ម្នាក់​ត្រូវ​ប្រជាពលរដ្ឋ​ចាប់បាន​វាយ​ស្ទើ​ស្លាប់​ទើប​ប្រគល់​ឲ្យ​ប៉ូលិស​រដ្ឋបាល​ប៉ុស្តិ​ទឹកថ្លា​បន្ទាប់ពី​ធ្វើ​សកម្មភាព​ចូល​លួច​ម៉ូតូ​បាន​ហើយ​តែ​រត់​មិន​រួច​។​

    ករណីនេះ​បានកើត​ឡើង​កាលពី​វេលា​ម៉ោង​២​និង​១០​នាទី​រសៀល​ថ្ងៃទី​៣០ ខែឧសភា ឆ្នាំ​២០១៦ នៅ​ចំណុច​ភូមិ​ទឹកថ្លា សង្កាត់​ទឹកថ្លា ខណ្ឌ​សែន​សុខ រាជធានី​ភ្នំពេញ​។​

    ប៉ូលិស​បាន​ឲ្យ​ដឹងថា ជនសង្ស័យ​ឈ្មោះ ហេង សុភ័ក្ត្រ ភេទ​ប្រុស​អាយុ​២៥​ឆ្នាំ មុខរបរ​មិន​ពិតប្រាកដ ស្នាក់នៅ​ភូមិ​ត្បូង​វត្ត ឃុំ​ត្បូង​វត្ត ស្រុក​ត្បូងឃ្មុំ ខេត្តកំពង់ចាម​។​

    ចំណែក​ជនរងគ្រោះ​ឈ្មោះ ឆឹ​ម តុលា ភេទ​ប្រុស អាយុ ២៣​ឆ្នាំ មុខរបរ​លក់ដូរ កន្លែង​កំណើត​សង្កាត់​ស្រះចក ខណ្ឌដូនពេញ បច្ចុប្បន្ន​ស្នាក់នៅ​ភូមិ​ទឹកថ្លា សង្កាត់​ទឹកថ្លា ខណ្ឌ​សែន​សុខ​។​

    ជនរងគ្រោះ​បាន​ឲ្យ​ដឹងថា នៅមុន​ពេល​កើតហេតុ​រូបគាត់​បាន​ទុក​ម៉ូតូ​១​គ្រឿង​ម៉ាក​ហុងដា​សេ​១២៥​សេរី​ឆ្នាំ​២០១០ ឡើង​សេរី​ឆ្នាំ​២០១៥ ពណ៌​ខ្មៅ ពាក់​ស្លាក​លេខ កំពង់ចាម 1C-8092 នៅ​ចំហៀង​ជញ្ជាំង​ផ្ទះ​ដោយ​ចាក់​សោក​ត្រឹមត្រូវ​ហើយ​គាត់​កំពុង​អង្គុយ​លក់ដូរ​នៅមុខ​ផ្ទះ​។​

    លុះដល់​ម៉ោង​កើតហេតុ​គាត់​ក៏​មើល​តាម​កញ្ចក់​ឃើញ​ជនសង្ស័យ​បានធ្វើ​សកម្មភាព​យក​ដែក​កែច្នៃ​កាច់​សោក​ម៉ូតូ​អូស​ចេញ​បាន​ជាង​១០​ម៉ែត្រ​ពេលនោះ គាត់​ក៏​ស្រែកថា​ចោរៗ​ធ្វើ​ឲ្យ​ភ្ញាក់ផ្អើល​ដល់​ប្រជាពលរដ្ឋ​ជិតខាង​ជួយ​ដេញតាម ហើយ​ចាប់បាន​វាយ​ម្នា​ក់មួយ​ដៃ​មួយ​ជើង​ស្ទើ​ស្លាប់​ទើប​ប្រគល់​ឲ្យ​សមត្ថកិច្ច​តែម្តង​។​

    បន្ទាប់មក​ប៉ូលិស​ដកហូត​សម្ភារៈ​ដែល​ចាប់យក​មាន​ដែក​ចុង​ស្រួច​កែច្នៃ​ចំនួន​៣​ដើម សោ​ខ្សៀ​លេខ​១០ ចំនួន​១​ដើម​។​

    បច្ចុប្បន្ន​ជនសង្ស័យ​រួម​និង​វត្ថុតាង​កំពុងធ្វើការ​សាកសួរ​នៅ​ប៉ុស្តិ៍​រដ្ឋបាល​ទឹកថ្លា និង​កសាង​សំណុំរឿង​ប​ញ្ជួ​ន​ទៅ​អធិការដ្ឋាន​ប៉ូលិស​ខណ្ឌ​សែន​សុខ​ចាត់ការ​បន្ត​តាម​និតិ​វិធី​៕

adverise with khmeread

អ្នកនឹងចូលចិត្ត

មតិយោបល់