adverise with khmeread 418b147a f4ad 483d 9924 b6aea55e8c0e

ស្ពានដែក​បា​ឡេ​មួយកន្លែង​ត្រូវបាន​បំផ្លាញ​ដោយសារ​ពួក​ឡាន​ដឹក​ដីខ្សាច់​និង​ថ្ម​

    កណ្តាល ៖ ស្ពាន​បា​ឡេ​មួយ​ដែលជា​សម្បត្តិ​ជាតិ​ស្ថាបនា​ដោយ​លុយ​ញើស​ឈាម​ប្រជាពលរដ្ឋ​ឈ្មោះ​« ព្រែកស្លែង »​បាន​បាក់ស្រុត ដោយសារ​ឡាន​ដឹក​ថ្ម​និង​ឡាន​ដឹក​ដីខ្សាច់​ធ្ងន់ៗ​បំផ្លាញ ស្ថិត​ចំណុច​គីឡូម៉ែត្រ​28 ផ្លូវជាតិ​លេខ​២ ក្នុង​ឃុំ​ព្រែកស្លែង ស្រុក​កណ្តាលស្ទឹង ខេត្តកណ្តាល កាលពី​ព្រឹក​វេលា​ម៉ោង ៩ ព្រឹក ថ្ងៃទី៣០ ខែ​ឧសភា ​ឆ្នាំ​២០១៦។​

    តាម​ការបញ្ជាក់​ពី លោក ម៉ឹង យូរ ឡេង ប្រធាន​មន្ទីរ​សាធារណការ​និង ដឹកជញ្ជូន​ខេត្តកណ្តាល បាន​បញ្ជាក់ថា ហេតុការណ៍​ដំបូង ដែល​ឡាន​ដឹក​ថ្ម​បើក​ដល់​ចំណុច​ស្ពាន​ព្រែកស្លែង​នោះ ហើយ​បាន​ជាប់​គឿង ដោយសារ​ស្ពាន​ស្រុត និង បាក់​ទៅមុខ​លែងរួច​។​

    លោក​បន្តថា ការធ្វើ​ចរាចរ​ណ៏ គឺ​ត្រូវ​ធវើដំណើ​រវាង ពោល​ស្ពាន​នេះ​អាច​ដំណើរការ​បានតែ​យានយន្ត​ដឹក​ស្រាលៗ មាន កង់ ម៉ូតូ ជាដើម​។​
    នៅ​ភ្លាមៗ​នោះ​ឡាន​ក៏បាន​បើ​ក​រត់គេច​ពី​កន្លែង​កើត​ហេតុ​។​​ រហូតដល់​ម៉ោង៥ និង៣០ នាទី​ថ្ងៃ​ដដែល​នេះ លោក ម៉ឹង យូរ​ឡេង បាន​បញ្ជាក់ថា ឡាន​ដែល​បើក​ធ្វើអោយ​បាក់​ស្ពាន​នោះ ត្រូវបាន​ស្រាវជ្រាវ រក​ឡាន និង ម្ចាស់​ឃើ​ញ​ហើយ គឺជា​ប្រភេទ​ឡាន ហ៊ីយ៉ាន​ដាយ ពណ៌​ស ពាក់​ស្លាក​លេខ ភ្នំពេញ 3C-1606 ម្ចាស់​ឈ្មោះ ហ៊ុល ហិន ស្នាក់​នៅផ្ទះ ៥៦១ ផ្លូវជាតិ​លេខ៥ សង្កាត់​ច្រាំង​ចំរេះ​មួយ ខណ្ឌ​ឬ​ស្សី​កែវ រាជធានី​ភ្នំពេញ។​

    ដូច្នេះ​តាមរយៈ​ស្រាវជ្រាវ​រក​ម្ចាស់​ឃើញ​យ៉ាង​នេះហើយ​នោះ លោក​សូម​អំពាវនាវ សុំឱ្យ​ម្ចាស់​រថយន្ត​ចូលខ្លួន មក​ដោះស្រាយ​នៅ​មន្ទីរ​សាធារណៈការ និង​ដឹកជញ្ជូន​ខេត្តកណ្តាល ជៀសវាង ប្រឈមមុខ​ចំពោះមុខ​ច្បាប់​។​

    សូមបញ្ជាក់ថា ស្ពាន​នេះ​អាច​ទ្រ​ទំងន់​សរុប បានតែ ២៥ តោន​តែប៉ុណ្ណោះ តែ​ទោះជា​យ៉ាងនេះ​ក្តី​ស្ពាន​មួយចំនួន​បាន​ចាស់​ទ្រុឌទ្រោម​ទៅហើយ​មានតែ​បងប្អូន​គោរព​តាម​បទដ្ឋាន​ទំងន់​ដែល​បានកំណត់ ទោះ​បើក​ទៅ​បាក់​ស្ពាន ក្នុង​ទម្ងន់​មិន​លើស ក៏​មិន​មានទោស និង សង​ដល់​ការបាក់​ស្ពាន​នោះដែរ​៕

adverise with khmeread

អ្នកនឹងចូលចិត្ត

មតិយោបល់