adverise with khmeread 6a0c3339 dc66 4a03 b7b0 2507ce84605e

រថយន្ត​ធុន​ធំ ប៉ះគ្នា​ជាមួយ​ម៉ូតូ​ដាច់​ជើង​ស្លាប់​ម្នាក់ រងរបួស​ធ្ងន់​ធ្ង​រ​ពីរ​នាក់​

    កំពង់ចាម ៖ មាន​ករណី​គ្រោះថ្នាក់​ចរាចរណ៍​មួយ​កើត​ឡើ​ងរ​វាង​រថយន្ដ ​៥ ភ្លៅ ពាក់​ស្លាក​លេខ កំពង់ចាម​ ​3A-4069 និង​ម៉ូតូ​ហុងដា​គុប ផ្លាកលេខ ​ភព​1​ណ​7563 បណ្ដាលឱ្យ​ស្លាប់​មនុស្ស​ ០១ ​នាក់​ស្រី របួស​មនុស្ស០២នាក់ (​ស្រី​០១​នាក់ ប្រុស០១​នាក់) ​ធ្ងន់ និង​ខូចខាត​ម៉ូតូ០១​គ្រឿង​ល​ក្ច​ណៈ​ធ្ងន់​។​

    គ្រោះថ្នាក់​ខាងលើនេះ​កើតឡើង​កាលពី​ថ្ងៃទី​៣០ ខែឧសភា ឆ្នាំ២០១៦ វេលា​ម៉ោង​១៣ និង​៣០​នាទី នៅ​លើកំណាត់​ផ្លូវជាតិ​លេខ​៧ ចំណុច​មុខផ្ទះ​ឈ្មោះ​អ៊ុង ងី​ម​ស្ថិតក្នុង​ភូមិ​អំពិល​ធំ​ឃុំខ្វិត​ធំ​ស្រុក​ព្រៃឈរ ខេត្តកំពង់ចាម។



    ប៉ូលិស​និយាយថា  ក្នង​ករណីនេះ​ប៉ូលិស​បានធ្វើការ​ឃាត់ខ្លួន​អ្នកបើកបរ​រថយន្ត​០១​នាក់​ឈ្មោះ អាន សា​លីន ភេទ​ប្រុស ​អាយុ​២១ឆ្នាំ​នៅ​ភូមិ​បុសខ្នុរ  ឃុំ​បុសខ្នុរ ស្រុក​ចំការលើ ខេត្តកំពង់ចាម  និង​នាំយក​វត្ថុតាង​ទាំង០២​គ្រឿង​មក​រក្សាទុក​នៅ​អធិការដ្ឋាន​ស្រុក​ដើម្បី​បំពេញ​និតិ​វិធី​និង​បញ្ជូន​សំណុំរឿង​ទៅ​តុលាការ​៕

adverise with khmeread

អ្នកនឹងចូលចិត្ត

មតិយោបល់