adverise with khmeread Ed48060a 23c0 438b 8fee 954c1710ccca

ផឹកស្រា​ស្រវឹង ចុះ​ងូតទឹក​ស្ទឹង​ពោធិ៍សាត់ លង់ទឹក​ស្លាប់​

    ពោធិ៍សាត់ ៖ បុរស​ម្នាក់ បាន​លង់​ទឹកស្ទឹង​ពោធិ៍សាត់​ស្លាប់ ខណៈ​ចុះ​ងូតទឹក​ស្ទឹង​ពោធិ៍សាត់ ដោយ​ហែល​ទាំង​ខ្លួន​ស្រវឹងស្រា កាលពី​វេលា​ម៉ោង ៦ និង៣០​នាទី​ល្ងាច ថ្ងៃទី៣០ ខែឧសភា ឆ្នាំ២០១៦ នៅ​ចំណុច​ចុង​កោះ​សំពៅ​មាស ស្ថិត​ក្នុងភូមិ​ក្បាលហុង ឃុំ​វាល ស្រុក​កណ្តៀង ខេត្តពោធិ៍សាត់។​

    ប្រភពព័ត៌មាន​បាន​ឲ្យ​ដឹងថា ជនរងគ្រោះឈ្មោះ ហុង ភេទ​ប្រុស អាយុ​ប្រហែល ៥០  ​ឆ្នាំ ជា​អាជីវករ​លក់ដូរ រស់នៅ​ភូមិ​ក្បាលហុង ឃុំ​វាល ស្រុក​កណ្តៀង ខេត្តពោធិ៍សាត់។ ជនរងគ្រោះ​ជានិច្ច​ជា​កាល​ធ្លាប់មាន​វិបត្តិ​ក្នុង​គ្រួសារ ហើយ​តែងតែ​ផឹកស៊ី​ស្រវឹង​ជោគជាំ​ជា​រៀង​រៀងរាល់ថ្ងៃ។​

    នា​ថ្ងៃកើតហេតុ ជនរងគ្រោះ​បាន​ផឹកស៊ី​ស្រវឹង​ដូច​សព្វមួយដង ហើយ​បាន​ទាស់​មាត់​ទាស់សម្តី​ជាមួយ​គ្រួសារ រួច​ក៏​ដើរទៅ​ងូតទឹក​ស្ទឹង​ពោធិ៍សាត់ ដោយ​ហែល​ទាំង​ស្រវឹងស្រា​ជោកជាំ​រហូតដល់​ដាច់ខ្យល់​ស្លាប់​ក្នុង​ស្ទឹង​តែម្តង។​

    បច្ចុប្បន្ន​សាកសព ត្រូវបាន​ក្រុមគ្រួសារ​ស្រង់​យកទៅ​ធ្វើបុណ្យ​តាម​ប្រពៃណី៕

adverise with khmeread

មតិយោបល់