adverise with khmeread 0

ជប៉ុន​ដាក់​ទ័ព​ឱ្យ​ប្រុង​ជើងការ​ខ្ពស់​សម្រាប់​ការបាញ់​មី​ស៊ី​ល​ឆ្លង​ទ្វីប​ដែល​អាច​កើតឡើង​ពី​កូរ៉េខាងជើង​

    ​ក្រុមមន្ត្រី​មកពី​ជប៉ុន​និង​កូរ៉េខាងត្បូង​បាន​និយាយ​កាលពី​ថ្ងៃ​ចន្ទ​ថា ជប៉ុន​បានដាក់​កងទ័ព​ឱ្យ​ប្រុង​ជើងការ​ខ្ពស់​សម្រាប់​ការបាញ់​មី​ស៊ី​ល​ឆ្លង​ទ្វីប​ដែល​អាច​កើតឡើង​ពី​កូរ៉េខាងជើង ខណៈ​កូរ៉េខាងត្បូង​ក៏​និយាយ​ដែរ​ថា ខ្លួន​បាន​រកឃើញ​ភស្តុតាង​នៃ​ការត្រៀម​លក្ខណៈ​បាញ់​មី​ស៊ី​លពី​កូរ៉េខាងជើង​។ 

​    ​ភាព​តានតឹង​ក្នុង​តំបន់​បាន​កើនឡើង​ខ្ពស់​ចាប់តាំងពី​កូរ៉េខាងជើង​បានរៀបចំ​ការសាកល្បង​នុយក្លេអ៊ែរ​ទី​បួន​របស់ខ្លួន​កាលពី​ខែមករា និង​តាម​ពីក្រោយ​ដោយ​ការ​បង្ហោះ​ផ្កាយរណប និង​ការធ្វើ​តេស្ត​គ្រាប់​មី​ស៊ី​ល​ជាច្រើន​គ្រាប់​។ 

​    ​ទូរទស្សន៍ NHK របស់​ជប៉ុន​បាន​និយាយថា ជប៉ុន​បាន​បញ្ជា​ឱ្យ​នាវា​ពិឃាត និង​ជើង​ទម្រ​បាញ់​មី​ប្រឆាំង​មី​ស៊ី​ល​ឆ្លង​ទ្វីប​ប្រុង​ជើងការ​ខ្ពស់​ដើម្បី​បាញ់​ទម្លាក់​គ្រាប់​មី​ស៊ី​ល​ណាមួយ​ដែល​ហោះ​រំលង​ប្រទេស​ជប៉ុន​។ 

​    ​មន្ត្រី​ជប៉ុន ដែល​សុំ​មិន​បញ្ចេញ​ឈ្មោះ​ព្រោះ​គ្មាន​សិទ្ធិ​និយាយ​ទៅកាន់​បណ្តាញ​ផ្សព្វផ្សាយ គឺជា​អ្នក​ប្រកាស​អំពី​បទបញ្ជា​នេះ​។ អ្នកនាំពាក្យ​ក្រសួងការពារជាតិ​ជប៉ុន​បាន​បដិសេធ​ធ្វើ​អត្ថាធិប្បាយ​ជុំវិញ​រឿងនេះ​។ 

​    ​រីឯ​មន្ត្រី​ក្រសួងការពារជាតិ​កូរ៉េខាងត្បូង​បាន​បដិសេធ​ធ្វើ​អត្ថាធិប្បាយ​អំពី​ប្រភេទ​មី​ស៊ី​ល​ដែល​នឹងត្រូវ​បាញ់​នោះ ប៉ុន្តែ​ទីភ្នាក់ងារសារព័ត៌មាន​យុន​ហាប់​របស់​កូរ៉េខាងត្បូង​ជឿថា​នោះ​អាចជា​មី​ស៊ី​ល Musudan រយៈ​ចម្ងាយ​មធ្យម​៕

​ប្រភព​៖ រ៉​យ​ទ័​រ

adverise with khmeread

អ្នកនឹងចូលចិត្ត

មតិយោបល់